Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ប៉ែន​ដឹក​ដី បុក​ស្លាប់​ក្រោម​រថយន្ត​

spot_img

​ភ្នំពេញ : បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោយពី​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ប៉ែន​ដឹក​ដី​បុក កាល​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែ មេសា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។

​សព​ជនរងគ្រោះ​ឈ្មោះ ឃាង នាគរាជ អាយុ​២១​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ។​

​លោក ឯក សា​រ៉េ​ន អធិការរង​ទទួល​ផែន​ចរាចរណ៍ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរស​អ្នកបើក​ម៉ូតូ ស្គុ​ប​ពី ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ ១HW-៩៤០០ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ផ្សារ​ព្រែក​ឯង ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​បុរស​បើករថយន្ត​ប៉ែន​ដឹក​ដី ពណ៌​លឿង ពាក់​ផ្លាកលេខ​ចង្កូត​ស្ដាំ PO-២៥៣ បើកប​ញ្ជ្រា​សទិស​គ្នា មិនដឹងថា​បត់​ឆ្វេង​ឬ​ស្ដាប់ ចូល​យានដ្ឋាន​នោះទេ ។ អ្នកបើក​ម៉ូតូ ដួល​ចូល​ក្រោម​រថយន្ត​ត្រូវ​រថយន្ត​កិន​ស្លាប់​មួយ​រំពេច រួច​ក៏​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​បាត់ស្រមោល​តែម្ដង ។ ក្រោយ​កើតហេតុ នគរបាល ក៏​ទំនាក់ទំនង​ទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​យក​រថយន្ត និង​ម៉ូតូ រក្សា​ទុកជា​បណ្ដោះអាសន្ន រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ចំណែក​សព បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ដោយ​៖​កូ​ឡាប​

spot_img
×