Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឆ្នាំនេះ អ្នក​ផលិត​អំបិល រំពឹងថា អាច​ផលិត​អំបិល​បាន​ចំនួន ៦​ម៉ឺន​តោន

spot_img

​ភ្នំពេញ​៖ អ្នក​ផលិត​អំបិល​ក្នុងស្រុក រំពឹងថា អំបិល​ក្នុងឆ្នាំនេះ អាច​នឹង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រើប្រាស់​នៅក្នុង​ស្រុក ដោយសារតែ​អាកាសធាតុ​អំណោយផល​។​

​លោក លី សេង អ្នក​ផលិត​អំបិល​ក្នុងស្រុក និង​ជា​អតីត​ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា ដែល​ត្រូវបាន​រំលាយ​ហើយ​នោះ បាន​ឲ្យ​ដឹងថា អំបិល​នៅ​ឆ្នាំនេះ អាច​នឹង​គ្រប់គ្រាន់ សម្រាប់​ការផ្គត់ផ្គង់ ប្រើប្រាស់​ក្នុងស្រុក​។ លោក ថា អ្នក​ផលិត​អំបិល មាន​ប្រហែល ២០០​ក្រុម បច្ចុប្បន្ននេះ ដែល​មួយក្រុម មាន​ពី ២ ទៅ​៣​គ្រួសារ បាន​ផលិត​អំបិល និង​កំពុង​កើប​អំបិល​ជា​បន្តបន្ទាប់​។​

​លោក​មាន​សង្ឃឹមថា ដោយសារតែ​អាកាសធាតុ​អំណោយផល​ល្អ មិនមាន​ភ្លៀង​ធ្លាក់ អំបិល​នឹង​អាច​ផលិត​បាន​ចំនួន ៦​ម៉ឺន​តោន នៅក្នុង​ឆ្នាំនេះ​។ លោក​បន្តថា ឆ្នាំនេះ មាន​ផល​ល្អប្រសើរ​ច្រើនជាង បើ​ធៀប​នឹង ៣​ឆ្នាំមុន​។ រីឯ​តម្លៃ​វិញ អ្នក​ផលិត​អំបិល អាច​លក់បាន​ថ្លៃ ចន្លោះ​ពី​៥០ ទៅ​៥៥​ដុល្លារ ក្នុង​មួយ​តោន​។​

​សូមជម្រាបថា អំបិល​ត្រូវបាន​ផលិត​ជាសំខាន់​នៅ​ខេត្តកំពត និង​កែប ជា​អំបិល​កំពត​ធម្មជាតិ ដែល​ផលិត​ដោយ​ដៃ ជា​លក្ខណៈ​ប្រពៃណី នៅក្នុង​ប្រទេស​កម្ពុជា​។ ទាក់ទង​នឹង​ការផលិត​អំបិល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ ជំរុញ​ឲ្យ​អ្នក​ផលិត​អំបិល ធ្វើការ​ផលិត​អំបិល​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ទប់ទល់​ការខ្វះខាត នៅក្នុង​អំ​ទ្បុ​ង​នៃ​ការ​រាតត្បាត ជំងឺឆ្លង កូ​វីដ ១៩៕​ដោយ : សម្ផស្ស​

spot_img
×