Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ណែនាំ​ឲ្យទីតាំង​អិន​ធើ​ណេ​ត​បិទអាជីវកម្ម ស្រាប់តែ​​ប្រទះឃើញ នៅដំណើរការដដែល , ចុះបង្ក្រាប​ទីតាំង​អិន​ធើ​ណេ​ត និង​ហ្គេម​បាញ់​ត្រី បង្កប់​ល្បែង​ស៊ី​សង​ និងគ្រឿងញៀន

spot_img

ភ្នំពេញ​៖ ទីតាំង​អិន​ធើ​ណេ​ត មួយកន្លែង និង ហ្គេម​បាញ់​ត្រី មួយកន្លែង​ទៀត​ដែល​លួច បង្កប់​ល្បែង​ស៊ី​សង​ត្រូវ កម្លាំង គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំកា​មន ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​សំណាក់​លោក ថេ​ង សុ​ថុល អភិបាល ខណ្ឌ​ចំកា​មន​ចុះបង្ក្រាប​និង​ដកហូត​បាន​ម៉ាស៊ីន​ល្បែង​ស៊ី​សង ជាច្រើន​រួម​និង​ម៉ូតូ​អ្នកលេង និង​មនុស្ស​១៤​នាក់ និង​បុរស​២​នាក់ មាន​ថ្នាំញៀន​ចំនួន​២​បញ្ចប់​តូច នៅ​ខ្លួន​ផងដែរ កាល​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១១ ខែ មេសា ឆ្នាំ ២០២០​នៅ​ចំណុច​គល់ស្ពាន​កោះ​ពេជ្រ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ស្រី ពិន​រ៉ា ហៅ​កាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ប្រើប្រាស់​សារធាតុ​ញៀន​)​។​ ជនសង្ស័យ​ទី​២ ឈ្មោះ ហ៊ុយ វ៉ាន់​គីម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​នៅ​កៀនស្វាយ ខេត្តកណ្ដាល (​ប្រើប្រាស់​សារធាតុ​ញៀន​)​។

​បើតាម​ប្រភពព័ត៌មាន បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​នៅក្នុង​ប្រតិបត្តិ​ការណ៍​នេះ គឺ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ បាន​ចុះមក​ត្រួតពិនិត្យ​មើល​នៅ​ទីតាំង​ខាងលើ និង​បាន​ចុះ​ណែនាំ​ឲ្យ ទីតាំង​អិន​ធើ​ណេ​ត ឲ្យ​បិទ​ទាំងអស់ ស្រាប់តែ​បាន​ប្រទះឃើញ បុរស​២​នាក់​មាន​ថ្នាំញៀន​ចំនួន​២​បញ្ចប់​តូច នៅ​ខ្លួន​ផងដែរ រួម​នឹង ប្រភេទ​ម៉ាស៊ីន​ល្បែងស៊ីសង​ជាច្រើន​គ្រឿង ដែលជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​។

​គួរ​បញ្ជាក់ថា ទីតាំង​ខាងលើនេះ មានច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ តែ​បាន​លួចលាក់​បើកដាក់​នូវ​ប្រភេទ ម៉ាស៊ីន​ល្បែង​ស៊ី​ង​សង ជាច្រើន ទើប​បង្ក្រាប​ចាប់យក រួម​នឹង​ម៉ូតូ​អ្នកលេង​និង​មនុស្ស​១៤​នាក់ ហើយ​បុរស​២​នាក់ មាន​ថ្នាំញៀន​ចំនួន​២​បញ្ចប់​តូច នៅ​ខ្លួន​ផងដែរ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ ដកហូត​យកទៅ​រក្សាទុក នៅ​សាលាខណ្ឌ​ចំការមន ដើម្បី​រង់ចាំ​ធ្វើការ ចាត់ការ​តាមច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×