Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ជាច្រើន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ PPSEZ នៅតែ​កំពុង​ប្រតិបត្តិការ បើទោះបីជា​ការរីក​រាល​ដាល ជំងឺ​កូ​វីដ ១៩ កំពុង​កើតមាន​ក៏ដោយ​

spot_img

​ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ជាច្រើន​ឆ្នាំ​មកនេះ រក្សាបាន​នូវ​កំណើន​ជាប្រចាំ នៃ​សកម្មភាព​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​នេះ​(PPSEZ) មាន​កំណើន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ ដោយមាន​ចំណែក​ជាង ២០​ភាគរយ នៃ​តម្លៃ​ពាណិជ្ជកម្ម​សរុប ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ប្រតិបត្តិការ​ទាំង ១៨ នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៩​។​

​លោក Hiroshi Uematsu នាយក​គ្រប់គ្រង PPSEZ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ មាន​រោងចក្រ​ជាច្រើន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ PPSEZ នៅតែ​កំពុង​ប្រតិបត្តិការ បើទោះបី​ជាមាន​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ ១៩ ក៏ដោយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ប្រសិនបើ​ការរីក​រាលដាល​នេះ នៅតែ​បន្ត​អូសបន្លាយ​រយៈពេល​យូរ នឹងមាន​រោងចក្រ​មួយចំនួន បិទទ្វារ​មិន​ខាន​។​

​ជាមួយគ្នានេះ ការនាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ក្នុង​ឆ្នាំ​២០១៩ មានតម្លៃ​ជាង ១.១៣៩ លាន​ដុល្លារ កើនឡើង​ប្រមាណ ១៤ ភាគរយ​។ កំណើន​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​នេះ ដោយសារ​មាន​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ជួយ​សម្រួល​នីតិវិធី​នាំចេញ​។ ជាពិសេស​កិច្ចសហប្រតិបត្តិការ ពី​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្ដល់សេវា​ល្អ និង​ការជួយ​សម្រួល ពី​ការិយាល័យ​គយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ការកែលម្អ និង​អភិវឌ្ឍ​សេវា និង​ការជួយ​សម្រួល​នេះ បាន​ជួយ​ឲ្យ​ក្រុម​វិនិយោគិន ដែលមាន​ស្រាប់ មាន​អារម្មណ៍​ធូរស្រាល ហើយ​ក្រុម​អ្នកវិនិយោគ​ថ្មីៗ នឹង​កាន់តែ​មក​បណ្តាក់ទុន​ចូលរួម​ច្រើន​នៅ​កម្ពុជា​។​

​សូមជម្រាបថា តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ) ដែលមាន​ក្រុមហ៊ុន​ចំនួន ៤៦៥ បាន​ប្រតិបត្តិការ​នៅ​៥៤ កន្លែង​ក្នុងប្រទេស​កម្ពុជា បានផ្ដល់​ការងារ​ជាង ១០​ម៉ឺន​នាក់​៕​ដោយ​៖ សម្ផស្ស​

spot_img
×