Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Cambodia Airways ប្រកាស​ពង្រីក​ធុរកិច្ច នៅ​កម្ពុជា ក្រោយ​កូ​វីដ​១៩​ចប់​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន Cambodia Airways នឹង​ពង្រីក​ធុរកិច្ច​របស់ខ្លួន និង​វិនិយោគទុន​បន្ថែមទៀត ដើម្បី​ចូលរួម អភិវឌ្ឍ​ប្រទេស​កម្ពុជា បន្ទាប់​ជំងឺ​ផ្លូវដង្ហើម COVID19 បញ្ចប់ នាពេលខាងមុខ​។​

​លោក ឈិន បូ ( Mr. Chen Bo – Chairman of Cambodia Airways) ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ថ្លែងថា ពេលនេះ​ជា​ពេល​លំបាក សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ដោយសារ​ជំងឺឆ្លង​ផ្លូវដង្ហើម​ថ្មី និង​គ្រប់​ជើងហោះហើរ​ទាំងអស់ របស់​ក្រុមហ៊ុន ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​សិន គឺ​មានតែ​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះ ។

​លោក​សង្ឃឹមថា ជំងឺ​ផ្លូវដង្ហើម COVID19 នឹង​បាត់​នាពេល​ឆាប់ៗ​ខាងមុខ និង​សង្ឃឹមថា សម្ភារ​ខាងលើ អាចឱ្យ​រដ្ឋលេខាធិការ​ដ្ឋា​ន ប្រើប្រាស់​សម្រាប់​ពេល​ចាំបាច់​។
​ម្យ៉ាងទៀត លោក​បាន​សន្យាថា ក្នុងពេល​ឆាប់​ខាងមុខ ពេលដែល​ស្ថានភាព​ជំងឺ COVID19 បាត់ ក្រុមហ៊ុន Cambodia Airways នឹង​ពង្រីក​ធុរកិច្ច​របស់ខ្លួន និង​វិនិយោគទុន​បន្ថែមទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ថ្លែងថា ទំនាក់ទំនង​កម្ពុជា​-​ចិន ជា​ទំនាក់ទំនង​ពិសេស និង​ជា​ប្រពៃណី ដែលមាន​ជា​យូរលង់​ណាស់​មកហើយ និង​មាន​ទំនាក់ទំនង​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ ក្រោម​ការដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រោម​ពាក្យស្លោក កម្ពុជា​-​ចិន មិត្តភាព​ដែក​ថែ​ក​។ ជាពិសេស នាពេល​ថ្មី ក្នុង​គ្រា​លំបាក​សម្តេច តេ​ជោ ហ៊ុន សែន បាន ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស ចិន​ដោយបាន​ជួប​ជាមួយ ប្រធាន​ធិបតី លោក Xi Jinping និង​នាយករដ្ឋមន្ត្រី លោក Li keqiang ដោយបាន​ទទួល​នូវ​ការគាំទ្រ ពី​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន ចំនួន​៣ ចំណុច ដែល​ស្នើ​ដោយ​សម្តេច សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​គឺ ១- រក្សា​នូវ​ការវិនិយោគ របស់​វិនិយោគិន​ចិន​បើទោះបី មាន​ការដក EBA របស់​សហគម​ន៏​អឺរ៉ុប​ក៏ដោយ ២ – បង្កើន​ការវិនិយោគ​បន្ថែមទៀត របស់​ប្រទេស​ចិន នៅ​កម្ពុជា ៣-​គាំទ្រ​នូវ​ការបន្ត​វិនិយោគ​បន្ថែមទៀត និង​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ល្អៗ ទៅកាន់​ក្រុងព្រះសីហនុ ។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ថ្លែងអំណរគុណ ក្រុមហ៊ុន Cambodia Airways ដឹកនាំ​ដោយ ប្រធាន​ក្រុមប្រឹក្សាភិបាល លោក ឈិន បូ ដែល​យក សម្ភារ​សម្រាប់​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ដល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ជាការ​បង្ហាញ នូវ​សមានចិត្ត​ដ៏​ល្អ នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ហើយក៏​ការ​ការបង្ហាញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង ក្រុមហ៊ុន Cambodia Airways និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​៕​ដោយ​៖​សម្ផស្ស​

spot_img
×