Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ផ្សព្វផ្សាយ បិទ​ខិត្តប័ណ្ណ តាម​ខ្នង​ផ្ទះ និង​អប់រំ​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ អនាម័យ នៅតាម​ជនបទ ពី​វិធាន​ការការពារ​ពី​រោគរាតត្បាត​កូ​វីដ​-១៩

spot_img

​បាត់ដំបងៈ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​បន្ត​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ ពី​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ថ្មី​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​មូលដ្ឋាន​ឃុំ​គោលដៅ ចំនួន​២​ឃុំ ក្នុងស្រុក​មោងឫស្សី ក្នុង​គោល​បំ​​ណង​ផ្តោត​សំខាន់ ពី​ការបញ្ជ្រាប​នូវ​ការយល់ដឹង​ពី​សារសំខាន់ នៃ​សុខភាព​សាធារណៈ និង អនាម័យ នៅតាម​ជនបទ កាលពី​ថ្ងៃទី​១០ ខែមេសា​២០២០​។​

​លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ក្នុង​គោល​បំ​
​ណង​ផ្តោត​សំខាន់ ពី​ការបញ្ជ្រាប​នូវ​ការយល់ដឹង ពី​សារសំខាន់ នៃ​សុខភាព​សាធារណៈ និង អនាម័យ នៅតាម​ជនបទ ដើម្បី​រួមគ្នា​ក្នុង​
​ការទប់ស្កាត់​កូ​វីដ​-១៩ ដែល​កន្លងមក បានធ្វើ​ឲ្យ​ពិភពលោក មានការ​ភ័យខ្លាច ដោយសារតែ​ការ​រាតត្បាត​យ៉ាង​ឆាប់រហ័ស និង​ឆ្លង​ពី​មនុ​
​ស្សម្នាក់ៗ ទៅ​មនុស្ស​ម្នាក់ទៀត បាន​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​យើង ខ្វះ​ការប្រុងប្រយ័ត្ន និង​មានការ​ធ្វេសប្រហែស អាចធ្វើ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ដទៃទៀត ទៅ​គ្រួសារ និង​អាច​បង្ក​ការ​រាលដាល​ដល់​សហគមន៍​បាន​។ ការចុះ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឃុំ​គោលដៅ​ទាំង​២ ក្នុងស្រុក​មោងឫស្សី មាន​ឃុំ​កកោះ និង​ឃុំ​ជ្រៃ​។ ប្រសិនបើ​យើង​ខ្វះ​ការអប់រំ ដល់​បងប្អូន​ទាំងនោះ ឲ្យ​បាន​យល់ដឹង​ពី​សារសំខាន់ នៃ​សារ​អប់រំ​ណែនាំ និង​អំពី​ប្រការ​សំខាន់​ដែល​ត្រូវ​អនុវត្តន៍​ប្រចាំថ្ងៃ ដល់​បុគ្គល​ម្នាក់ៗ និង​គ្រប់​ក្រុមគ្រួសារ តាមរយៈ​ការ​ណែរ​នាំ​លម្អិត ពី​ប្រការ​ក្នុង​ការឆ្លង និង​ចម្លង​ទៅ​មនុស្ស​ម្នាក់ ពី​ការធ្វើ​អនាម័យ​ជាប្រចាំ និង​ស្អាត​ជានិច្ច តាមរយៈ​ការចុះ​ផ្ស​ព្ធ​ផ្សាយ​ផ្ទាល់ ដល់​ខ្នង​ផ្ទះ​និង​អប់រំ​ដល់​ក្រុមគ្រួសារ ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ និង​បាន​ណែនាំ​បងប្អូន ឲ្យ​ចេះ​រស់នៅ ដាច់ដោយឡែក​មួយរយៈ​ចំនួន​១៤ ថ្ងៃ​សិន ដើម្បី​ចៀសវាង​នូវ​ការចម្លង​កូ​វីដ​-១៩ ទៅ​ក្រុមគ្រួសារ និង​សហគមន៍​។​

​លោក វ៉ាន់ ថុល បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បងប្អូន ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ និង​មកពី​ប្រទេស​ផ្សេងៗ ប្រសិនបើ​មាន​បញ្ហា​ពី​សុខភាព ត្រូវ​ប្រញាប់ប្រញាល់ ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​ផ្ទះ​បំផុត ដើម្បី​ពិនិត្យ​ពិគ្រោះ​អាការ​ជំងឺ ជាមួយនឹង​គ្រូពេទ្យ​ជាបន្ទាន់ ឬ​តាមរយៈ​ការទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ ទៅកាន់​លេខ​១១៥ ។ សកម្ម​ភាពចុះ​យុទ្ធនា​ការអប់រំ ពី​កូ​វីដ​-
១៩​នេះ ក្រុមការងារ បាន​ប្រើប្រាស់​នូវ​មធ្យោបាយ ក្នុង​ការចាក់​ផ្សព្វផ្សាយ តាម​គ្រឿង​បំពង​សំឡេង​ក្បាល​មីក្រូ ដើម្បី​ចាក់​សារ និង​សេចក្តី​ណែរ​នាំ ពី​វិធាន​ក្នុងការ​ទប់ស្កាត់ ពី​ការឆ្លង​រាលដាល​ពី​មេរោគ​រាតត្បាត ពី​ការចូលរួម​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ និង​ពី​ការលើកកម្ពស់​អនាម័យ​ជាប្រចាំ របស់​ក្រសួងសុខាភិបាល និង​ចំណុច​សំខាន់ ពី​ការធ្វើ​អនាម័យ លាង​សម្អាត​ដៃ និង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ជា​ប្រ​​ចាំ​។ ភាពចាំបាច់​តប​តាម​ការ​អំពាវ និង​ការ​ណែរ​នាំ​ជាប្រចាំ ពី​ប្រ​មុ​រាជរដ្ឋាភិបាល​កម្ពុជា ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្នុង​មូលដ្ឋាន ដើម្បី​ធ្វើ​យ៉ា​​ង​ណា​ឲ្យ​បងប្អូន បាន​យល់ដឹង និង​ត្រូវតែ​ចូលរួម​អនុវត្តន៍​ជាប្រចាំ តាមរយៈ​រូបភាព​នៅក្នុង​ខិត្តប័ណ្ណ​ដែល​បានធ្វើ​ការបិទ ដល់​ខ្នង​ផ្ទះ និង​នៅតាម​ផ្ទះសម្បែង​របស់​បងប្អូន​តែម្តង ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​ការ​រាតត្បាត​រាលដាល​ជាស​កល​៕ ដោយៈ​អ៊ុង​សា​រុំ​

spot_img
×