Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាកំប្លែង នាយគ្រឿន ចូលជាសមាជិកក្រុមបាល់ទាត់មហាហង្ស

spot_img

ភ្នំពេញ-តារាកំប្លែង នាយគ្រឿន ពេលនេះ បានសម្រេចចិត្តចូលជាកីឡាបាល់ទាត់របស់ក្រុមមហាហង្សជាផ្លូវការហើយ ក្រោយពេលដែលតារាកំប្លែងនាយគ្រឿន បានឃើញក្រុមបាល់ទាត់ របស់ផលិតកម្មមហាហង្ស មានកីឡាករជាតារាច្រើនព្រោងព្រាត។
លោក អ៊ិន សុភិន បានអះអាងថា នាយគ្រឿន នឹងលេងប្រចាំឲ្យក្រុមមហាហង្សក្រោយការបង្ហាញខ្លួន តែការលេងរបស់នាយគ្រឿន មិនដួចសមាជិកកុងត្រារបស់ក្រុមផ្សេងទៀតនោះទេ គឺលោកចូលរួមក្នុងពេលទំនេរប៉ុណ្ណោះ។ លោកថានាយគ្រឿន កន្លងមកគ្រាន់តែចង់ដឹងថាក្រុមមហាហង្សមានគុណភាពលេងកម្រិតណាប៉ុណ្ណោះ លុះបានមកលេងម្តងកាលពីថ្ងៃទី១៩ មករា ក៏ជាប់ចិត្តតែម្តង។

មកទល់ពេលនេះ លោកថា ក្រុមមហាហង្សកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង ដោយសារតែលោកមានយុទ្ធសាស្រ្តប្រមូលយកតែតារាសិល្បៈល្បីៗមកធ្វើជាសមាជិក ដើម្បីចងសម្ព័នមិត្តនឹងគ្នាផង និងដើម្បីសុខភាពរបស់តារាផងដែរ។

សូមរំលឹកថា ក្រុមកីឡាករនៃក្រុមបាល់ទាត់មហាហង្ស មានតារាល្បីៗចូលរូមជាកីឡាករ ដូចជា លោក ហេង នរៈកក្កដា លោក លឹម ជាឡាយ លោក ជា សុវណ្ណនរាហ៍ លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល បន្ថែមតារាកំប្លែងនាយគ្រឿន និងតារាសម្តែងជាច្រើនដួងទៀតដែលមកប្រមូលផ្តុំក្នុងក្រុមតែមួយ៕ ដោយ-គីម ស្រីរ័ត្ន

spot_img
×