Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង និង​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស ៣​នាក់ នៅ​ក្រុងព្រះសីហនុ​

spot_img

​ក្រុងព្រះសីហនុ​៖ កងកម្លាំង​សមត្ថកិច្ច បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង និង​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់ ៤​ក្បាល ម៉ូតូ ១៩​គ្រឿង ដើម្បី​បន្ដ​តាម​នីតិវិធី​ច្បាប់ ។​

​រដ្ឋបាល​ក្រុងព្រះសីហនុ ក្រោម​ការបញ្ជា​ដោយផ្ទាល់​របស់លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង ស្ថិតនៅ​ក្រុម​២២ ភូមិ​១ សង្កាត់​១ ក្រុង​និង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​។ ក្នុងការ​បង្ក្រាប​នោះ​ផងដែរ ក៏បាន​ចាប់​ឃាត់​មនុស្ស​៣​នាក់ មាន់​៤​ក្បាល ម៉ូតូ​១៩​គ្រឿង យកទៅ​សាលាក្រុង​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ។​

​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បានបញ្ជាក់​យ៉ាងច្បាស់​ថា នឹង​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ខាងតែបាន​ទូទៅ​ក្រុងព្រះសីហនុ ដោយ​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជួយ​រាយការណ៍​មក (​ធានា​រក្សា​ការសម្ងាត់​ជូន​) ។​

​លោក​អភិបាលក្រុង ក៏បាន​បន្ថែមថា ការបង្ក្រាប​នេះ គឺ​ការការពារ​ការជួបជុំ (​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ផង​) និង​ល្បែងស៊ីសង​ខុសច្បាប់​ផង ៕​ដោយ​៖​កូ​ឡាប​


spot_img
×