Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអាទិត្យ ទី ១២ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

ដួង​ជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ថា​ស្ថិត​នៅទីណា​ទេ​គឺ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ឬ​ចិត្ត​ស្រាល​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​បានតែ​រឿង​រាវ​ត្រឡប់មកវិញ​។​

ការងារ ៖ ការងារ​​តែងមាន​ដំណើរការ​ទៅ​មុខជា​បន្តបន្ទាប់ ហើយ​បើ​មានការ​សម្រុក​តិច​ច្រើនក្តី​ក៏​តែង​ហុច​ផល​ល្អៗ​មកជា​មួយ​ជានិច្ច​។

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញហើយ​ត្រូវ​ដេក​សោក​កា​អាត្មា​ខ្លួន​៕

​ឆ្នាំឆ្លូវ​

ដួង​ជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើទោះបី​ដំណើរ​ជីវិត​ល្អប្រសើរ​ក្តី ប៉ុន្តែ​សម្រាប់​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ដោយ​មិនដឹង​ខ្លួន​មុន​ផងដែរ​។

ការងារ ៖ ​ការងាររីកចំរើនទៅមុខជាលំដាប់ ទទួលបានការកោតសរសើរពីចៅហ្វាយនាយ ។

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ និង ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ដំណើរ​កិច្ចការងារ ហេតុនេះ​គប្បី​ញាប់ដៃ​ញាប់ជើង​ទើប​ប្រសើរ​។

​ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផង​៕

​ឆ្នាំថោះ​

ដួង​ជតារាសី ៖ ​រាសី​ស្រុតចុះ​។​ ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​មិនមាន​បញ្ហា​ណាមួយ​ចោទឡើង​។

ការងារ ៖ នៅថ្ងៃនេះ​ធ្វើ​អ្វី​ក៏​មិន​សម្រេច​ដល់​គោលដៅ និង បើ​ធ្វើ​អ្វី​ក៏​មិនសូវ​ជឿនលឿន​ទៅមុខ​តាម​ការ​គិតទុក​នោះដែរ​។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនមាន​ច្រើន​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​ចំណូល​ខ្សត់ខ្សោយ​ហើយ​ភាព​រកាំរកូស​ក៏​កើតមាន​ច្រើន​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ផ្តល់​ផល​ល្អ​ទេ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង រក​ស្មាន​មិនត្រូវ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​បើទោះបី​មាន​ភាពរឹងមាំ​បែបណា​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​តែ​ការ​ដើរហើរ​ប្រយ័ត្ន​ត្រូវ​ជួប​រឿង​ស៊យ​ហើយ​មក​សោកស្តាយ​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំរោង​

ដួង​ជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ទំនាក់ទំនង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​មាន​ភាព​សម្បូរបែប​ណាស់​ម្ល៉ោះហើយ​បើ​លោកអ្នក​បោះទុន​តូចធំ​អាច​ទទួលផល​ប្រយោជន៍​ច្រើន ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏​តែង​អាច​ជឿនលឿន​ទៅមុខ​ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ត្រួតពិនិត្យ​ដៃគូ​ម្ខាង​ទៀត​ឱ្យបាន​ត្រឹមត្រូវ​បើ​ពុំនោះ​នឹង​ជួប​ផល​លំបាក​ធំ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

ដួង​ជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មានការ​ចម្រើន​លូតលាស់ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។

ការងារ ៖​​​ ការងារមាន​ភាព​សុខដុម​គួរ​សមតែ​យ៉ាងណា​ផ្លូវចិត្ត​មិនសូវ​សប្បាយ​ប៉ុន្មាន​ទេ ​ព្រោះតែ​អារម្មណ៍​មានការ​ខ្វាយខ្វល់​ច្រើន​។​

ជំនួញ​ ៖ ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​

​ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមី​

ដួង​ជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ត្រូវ​ចៅ​ហា្វ​យ​នាយ​ថា​ស្តីបន្ទោស ឬ​ត្រូវ​មានរឿង​រាវ​នាំ​អំពល់ទុក្ខ​ដោយ​ប្រការ​ណាមួយ​កើតឡើង​។

ជំនួញ ៖ ​​ររបរ​រកស៊ី​ជួញដូរ​ឃើញថា​តែង​មិន​សម្រេច​ដល់​គោលដៅ​ដូច​បំណង​ប៉ុន្មាន​នោះដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​។​ការធ្វើដំណើរ​ទៅ​ទិស ពាយ័ព្យ ចូរ​ប្រយ័ត្ន​ក្រុម​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖​ ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ការ​ទៅមុខ​យឺត​តែបើ​ថយក្រោយ​វិញ​ឃើញថា​លឿន​ណាស់​ផង​៕

​ឆ្នាំមមែ​

ដួង​ជតារាសី ៖ ​រាសី​ល្អ​មធ្យម​។

ការងារ ៖ ​នាពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។​

​ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​តែ​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​

ដួង​ជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​មានការ​សុខកាយ​សប្បាយចិត្ត​ខ្លះ ហើយ​ធ្វើ​អ្វី​ក៏​ហុច​ជា​លទ្ធផល​គួរសម​។

ការងារ ៖ ​ការប្រកប​ការងារ​ក៏​អាច​ចាប់ផ្តើម​កិច្ចការ​ធន​មធ្យម​បាន​ផងដែរ​ ។

​ជំនួញ ៖ ររបរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរកា​

ដួង​ជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខ​មួយកម្រិត​ដែរ​។

​ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ប្រពៃ​ប៉ុន្តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

​ឆ្នាំច​

ដួង​ជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ងាយ​មានរឿង​រាវ​មិនល្អ​ឈានចូល​កើត​ជាង​សព្វមួយដង​។​ក្រៅពីនេះ​ឱកាស​ភ្លាត់ស្នៀត​ក្នុង​រឿង​អ្វីមួយ​ងាយ​ផងដែរ​។

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឬ​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

ស្នេហា ៖ គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​រកាំចិត្ត​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

​ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​មិនមាន​អ្វី​ប៉ះពាល់​ទេ ប៉ុន្តែ​អ្វីដែល​លោកអ្នក​ជួប​បញ្ហាលំបាក​យាយី​ច្រើន​នោះ​ក៏​តែង​អាច​ឆ្លង​ផុត​ផង​។​

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

spot_img
×