Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទោះបី​រដ្ឋ​ហាមឃាត់ ក៏មាន​ពលរដ្ឋ​មួយចំនួន​តូច បាន​បន្លំ​ជិះ​ម៉ូតូ​តាមផ្លូវ​រថភ្លើង ឆ្លង​ពី​ស្រុក​ព្រៃនប់ ឆ្ពោះទៅ​ស្រុកកំណើត នៅឯ​ខេត្តកំពត ពេលយប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ដែល​ប្រចាំការ​ត្រួតពិនិត្យ ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​បម្លាស់​ទី ឆ្លងខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​មួយចំនួន​តូច​បាន បន្លំ​ជិះ​ម៉ូតូ​តាមផ្លូវ​រថភ្លើង ឆ្លង ពី​ស្រុក​ព្រៃនប់ ឆ្ពោះទៅ​ស្រុកកំណើត នៅឯ​ខេត្តកំពត ពេលយប់ កាលពី​យប់​ថ្ងៃ​១១ ខែមេសា ឆ្នាំ​២០២០ ក្រោយពី​មិនអាច​ធ្វើដំណើរ​ត្រង់ បាន​តាម​ផ្លូវជាតិ​។

​ប៉ុន្តែ​ត្រូវបាន​មន្ត្រី​តាម​ទៅ​ឃាត់ ឲ្យ​ត្រឡប់ក្រោយ​វិញ ជាមួយនឹង​ការពន្យល់​ក៏ដូចជា ការស្នើសុំ​ឲ្យ​យោគយល់​ចំពោះ​ការបិទ​ផ្អាក​នេះ ដើម្បី​ការពារ​ខ្លាច​មានការ​ចម្លង​មេរោគ​កូ​វីដ​១៩ និង​ថា បើទោះជា​បន្លំ​ចេញ​បាន ដោយ​ប្រការ​ណាមួយ ពេលទៅដល់​ផ្ទះ មន្ត្រី​មូលដ្ឋាន​ផ្ទាល់ ក៏​នឹង​អនុវត្ត​វិធានការ​ឃាត់ទុក ដាក់​ដោយឡែក​១៤​ថ្ងៃ​ដែរ មិនបាន​អនុញ្ញាត​ឲ្យ​ដើរហើរ​ក្នុងភូមិ​បានឡើយ ហើយ​ពេល​ត្រឡប់មក​កន្លែង​ស្នាក់នៅ​ធ្វើការ​វិញ វិធាន​ការឃាត់​ទុកដាក់​ដោយឡែក​១៤​ថ្ងៃ​ក៏ត្រូវ​ធ្វើ​ដូចគ្នា​ដែរ​។

​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក ប្រជាជន ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា
“​សុំ​ចិត្ត​បងប្អូន តើ​ធ្វើបែបនេះ​បាន​អ្វី​មកវិញ ? យើង​កំពុង​ការពារ សុវត្ថិភាព និង​អាយុជីវិត​របស់​អ្នក​គ្រប់គ្នា តែ​បែរជា​អ្នក​គ្រប់គ្នា មិន​ស្រឡាញ់​ជីវិត​ខ្លួនឯង ។ លួច​ឆ្លង​តាមផ្លូវ​រថភ្លើង ពី​ស្រុក​ព្រៃនប់ ទៅ​ខេត្តកំពត ទាំងយប់ លំបាក​ដល់​ទាំង​មន្ដ្រី និង​កងកម្លាំង មិនបាន​ស្រួលខ្លួន​សោះតែ​ម្ដង ។ ឈប់​បាន ឈប់​ទៅ អត់​ចំណេញ​ទេ​បងប្អូន នៅតែ​អំពាវនាវ សូម​ចូលរួម​ទាំងអស់គ្នា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ “​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ថ្លែងអំណរគុណ ដល់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ បងប្អូន​កម្មករ កម្ម​ការី​នី មន្ត្រីរាជការ និង​បុគ្គលិក​វិស័យ​ឯកជន​នានា ដែល​នៅ​បន្តធ្វើ​ការធម្មតា មិន​ធ្វើដំណើរ​ចាកចេញ​បម្លាស់​ទី ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​នេះ ដោយ​ចាត់ទុកថា​ជាការ​ចូលរួម​ទាំងអស់​គ្នា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ការពារ​ខ្លួនឯង​ផង ការពារ​ក្រុមគ្រួសារ​ផង និង​ការពារ​មិត្តភក្តិ​បងប្អូន​ក្នុង​សហគមន៍​ផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×