Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង ត្រូវ​ត្រួតពិនិត្យ​ការ​បម្លាស់​ទី របស់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បានជា​ក់លាក់ និង​យក​វិធានការ​អប់រំ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩COVID-19

spot_img

​ស្ទឹងត្រែង​:​លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ចុះ​ពិនិត្យ​កម្លាំង​ឈរជើង តាម​គោលដៅ​ព្រំប្រទល់​រវាង​ខេត្ត និង​ខេត្ត ដើម្បី​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល លើ​ទីតាំង​ចំនួន​៣ គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​។​

​ទីតាំង​ទាំងបី ដែល​លោក​អភិបាលខេត្ត ចុះ​ទៅនោះ​រួមមាន ទី​១៖ គោលដៅ​ផ្លូវជាតិ​លេខ​៧ ព្រំប្រទល់​រវាង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង និង​ស្រុក​សំបូរ​ខេត្តក្រចេះ​ត្រង់ ចំណុច​(​ស្ពាន​អូរ​ច្រឡង់​) ទី​២៖ គោលដៅ​ផ្លួ​វ​ជាតិ​លេខ​៧៨ ព្រំប្រទល់​រវាង​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង និង​ស្រុក​កូន​មុំ ខេត្តរតនគិរី​(​ចំណុច​អូរ​ស្រែ​ពក​) និង​ទី​៣៖ គោលដៅ​ផ្លួ​វ​ជាតិ​លេខ​៩ ព្រំប្រទល់​រវាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង​ស្រុក​ឆែប ខេត្តព្រះវិហារ​(​ចំណុច​អូរ​ច​ង្ហា​រ​)​។​

​លោក​អភិបាលខេត្ត បាន​សំណេះសំណាល ជាមួយ​កងកម្លាំង​រក្សា​ការពារ​សុវត្ថិភាព និង​សម្របសម្រួល​ប្រចាំ​គោលដៅ​។​

​លោក ម៉ុម សារឿន ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​រាល់​ការ​បម្លាស់​ទី របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានជា​ក់លាក់ និង​យក​វិធានការ​អប់រំ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង ពីបទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​អនុវត្ត​ជាបន្ទាន់ ក្នុង​គោលបំណង​ទប់ស្កាត់ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​បំផុត ពី​ប្រមុខ​ថ្នាក់ដឹកនាំ ដើម្បី​ធានាបាន​នូវ​ភាពសុខសាន្ត របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​អភិបាលខេត្ត ក៏បាន​អំពាវនាវ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​យោគយល់ លើ​ចំណាត់ការ ក្នុង​គ្រា​ដ៏​លំបាក​នេះ និង​សូម​ចូលរួម​អនុវត្ត​ទាំងអស់គ្នា ដើម្បី​សេចក្តីសុខ និង​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន​ផង ដើម្បី​សុវត្ថិភាព​សុខភាព​សម្រាប់​អ្នកដទៃ និង​សហគមន៍​ទាំងមូល​ផង នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​យើង កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដ៏​សាហាវ​នេះ​៕ ដោយ​:​សុខុម​

spot_img
×