Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​១៩ ជា​ចំនួន​២​នាក់ និង​រកឃើញ​ករណី​ឆ្លង​ថ្មី ២​នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស ស្តីពី ករណី​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើនឡើង​រហូតដល់​៧៧​នាក់ និង​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ២​នាក់ នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នេះ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០២០​នេះ អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​កើនឡើង​រហូតដល់​៧៧​នាក់ , អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​មាន​ចំនួន​៤៥​នាក់ , អ្នកមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ទាំងអស់ រាប់ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នក​ដែល​កំពុង​ព្យាបាល នៅ​ទូទាំងប្រទេស ចំនួន​សរុប​១២២​នាក់ (​ស្រី​៣៨) បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ​។

​ករណី​ជាសះស្បើយ​មាន​២​នាក់​៖ បុរស​ជនជាតិ​ម៉ាឡេស៊ី​២​នាក់ មាន​អាយុ​៣៤​ឆ្នាំ និង​អាយុ​៥៨​ឆ្នាំ មកពី​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​ងារ​សាសនា នៅតាម​ភូមិ​ឃុំ​ស្រុក​កងមាស ខេត្តកំពង់ចាម បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​លើក និង​ត្រូវបាន​អនុញ្ញាត ឱ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​ករណី​រកឃើញ​វីរុស​កូ​រីដ​១៩​ថ្មី ២​នាក់​៖ ស្ត្រី​ជនជាតិ​វៀតណាម អាយុ​២៤​ឆ្នាំ ជា​អ្នកទេសចរ​ស្នាក់នៅ​បន្ទប់​មួយ (Apartment) នៅ​ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កវី​ដ​១៩ និង​កំពុង​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។ បុរស​ជនជាតិ​កាណាដា (​ដើមកំណើត​ចិន​) អាយុ​៥០​ឆ្នាំ ជា​ស្វាមី​ស្ត្រី​ជនជាតិ​វៀតណាម ខាងលើ បម្រើការ​នៅកាស៊ី​ណូ ក្នុង​រាជធានី​ភ្នំពេញ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩ និង​កំពុង​សម្រាក​ព្យាបាល​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានប្រកាសថា រហូត​ម៉ោង ៩​ព្រឹក ថ្ងៃទី ១២ មេសា ២០២០ យើង​រកឃើញ​អ្នកជំងឺ COVID-19 ២​ករណី​ថ្មី ជា​សរុប​ប្រទេស​យើង​មាន​ចំនួន ១២២​ករណី និង បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២​ករណី​ទៀត សរុប ៧៧​នាក់ ស្លាប់​គ្មាន ។ យើង​ពុំទាន់​រកឃើញ​ភ័ស្តុតាង​ជាក់ស្តែង​បញ្ជាក់ថា​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង ដូច្នេះ​សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ៕​ដោយ៖កូឡាប

spot_img
×