Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃស្អែក​ចូលឆ្នាំថ្មី​ហើយ ប្រជាពលរដ្ឋ​អាច​ប្រារព្ធ​ពិធី​សែន ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន ចំណែក​ទីវ​ត្ត​អារាម​ត្រូវ​ផ្អាក​

spot_img

​ភ្នំពេញ​៖​នៅសល់តែ​មួយថ្ងៃ​ទៀត នឹង​ដល់​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ខណៈ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​គឺ​នឹង​មកដល់​នៅ​ថ្ងៃទី ១៣-១៦ មេសា ស្អែក​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រារព្ធ​ពិធី​សែន ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១២​ខែមេសា​នេះ​ថា ចំពោះ​ការប្រមូលផ្តុំ​មនុស្ស​ច្រើន នៅតាម​វត្ត​អារាម រួមទាំង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា នៅតាម​ទីធ្លា​សាធារណៈ និង​តាម​បណ្តា​វត្ត​ទូទាំងប្រទេស គឺ​ត្រូវបាន​ផ្អាក​សម្រាប់​ឆ្នាំនេះ ដោយសារ​ប្រទេស​យើង កំពុង​ចូលរួម​ប្រយុទ្ធប្រឆាំង​កម្ចាត់​មេរោគ​ឆ្លង​កូ​វីដ​-១៩ ជាមួយ​ពិ​ភ​លោក​។ ចំពោះមុខ គឺ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​សំខាន់​ខ្លាំង​បំផុត​។​

​ទន្ទឹមនឹងនេះ គឺមាន​វិធី​ចាំបាច់​ងាយៗ​មួយចំនួន​ដែល​ពលរដ្ឋ​អាច​ធ្វើបាន​ដើម្បី​ការពារ​រោគ​ឆ្លង​កូ​វីដ​១-៩ គឺ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា​, ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ទឹក​អាល់កុល ឬ​ជិ​ល​សម្លាប់​មេរោគ​និង​បាក់តេរី​, កុំ​នៅ​ផ្តុំគ្នា​ច្រើន​, កុំ​បម្លាស់ប្តូរ​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុងពេលដែល​មានការ​រីក​រាលដាល ឆ្លង​ដែល​យើង​មើលមិនឃើញ ដែល​អាច​នាំ​មេរោគ​ពី​យើង​ទៅ​គេ ឬ​ពី​គេ​មក​យើង​ទាំង​ក្នុងពេល​ធ្វើដំណើរ និង​ក្នុងពេល​ស្នាក់អាស្រ័យ​នៅ​ជាដើម​។​

​ដោយសារ​ជំងឺ​កូ​វីដ​១៩ នេះ​ងាយ​ឆ្លង​លឿន​សាហាវ​ពេក ទើប​រាជរដ្ឋាភិបាល សម្រេច​ដាក់​បម្រាម​ហាម​មិន​ឲ្យ ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ និង​បាន​លើក​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​២០២០ ទៅ​ពេល​ក្រោយ​ដែល​នឹង​សង​ជូន​ថ្ងៃ​ឈប់សម្រាក (៥) ថ្ងៃ​មកវិញ នៅពេលណា​ដែល​ប្រទេសជាតិ​វិលត្រឡប់​មកកាន់​ស្ថានភាព​ធម្មតា​គ្មាន​ជំងឺ​កូ​វីដ​-១៩​។​

​អរគុណ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន និង​ក្មួយៗ​កម្មករ​ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​បន្តធ្វើ​ការងារ​ជាធម្មតា​នៅក្នុង​កំឡុងពេល​ចូលឆ្នាំ​នេះ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​នៅក្នុង​ឱកាស​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ២០២០៕​ដោយ​៖​កូ​ឡាប​

spot_img
×