Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ធ្លាក់​ពីលើ​ដើម​សំ​រ៉ង បាក់​ចង្កេះ​ស្លាប់​

spot_img

​រតនគិរី : បុរស​ម្នាក់​បាន​ឡើង​បេះ​ផ្លែ​សំ​រ៉ង នៅក្នុង​ព្រៃ​ចៃដន្យ ធ្លាក់​បាត់បង់​ជីវិត​។ ហេតុការណ៍​បានកើត​ឡើង នៅ​ចំណុច​ភ្នំ​បាង​កែក​អូរ​ចាស់ ភូមិសាស្ត្រ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ សាប ឡង អាយុ​២១​ឆ្នាំ ជនជាតិ​កាចក់ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​
​ហេតុ​ខាងលើ​។ មូលហេតុ​ជនរងគ្រោះ បាន​ឡើង​បេះ​ផ្លែ​សំ​រ៉ង ក៏​បណ្តាល​ឲ្យ​ធ្លា​ក់បាក់ កជើង​ទាំងពីរ និង​បាក់​ចង្កេះ​
​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។

​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ លើ​សាកសព រួច​សន្និដ្ឋានបានថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ធ្លា​ក់លើ​ដើម​ដើម​សំ​រ៉ង ពិតប្រាកដ​មែន​។ ក្រោយ​ពិនិត្យ​សព បាន​ប្រគល់ជូន​សាច់ញាតិ ក្រុម​​គ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕ ដោយ ៖ សុខុម​

spot_img
×