Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្នុង​គ្រាអាសន្ន នៃ​មេរោគ COVID-19 យើង​នឹង​ឃើញ​យ៉ាងច្បាស់​ថា អ្នកណា​ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ក្នុង​គ្រាអាសន្ន ដូច​ករណី​ការរីក​រាលដាល នៃ​មេរោគ COVID-19 យើង​នឹង​ឃើញ​យ៉ាងច្បាស់​ថា អ្នកណា​ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ ។ សម្តេច​បន្តថា អត្រា​ចម្លង​មេរោគ COVID-19 នៅ​កម្ពុ​ជាមាន​កម្រិត​ទាប ហើយ​ករណី​ព្យាបាល​ឱ្យ​ជាសះស្បើយ មាន​ចំនួន​ច្រើនយ៉ាង​ណាក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សរសេរ​សារ នៅលើ​ហ្វេ​ស​ប៊ុ​ក ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ​ថា “​បើទោះជា​អត្រា​ចម្លង​មេរោគ COVID-19 នៅ​កម្ពុ​ជាមាន​កម្រិត​ទាប ហើយ​ករណី​ព្យាបាល​ឱ្យ​ជាសះស្បើយ មាន​ចំនួន​ច្រើនយ៉ាង​ណាក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នានា ដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ​។​”

​សម្ដេច​ពិជ័យ​សេនា បាន​មានប្រសាសន៍ថា “​ក្នុង​គ្រាអាសន្ន ដូច​ករណី​ការរីក​រាលដាល នៃ​មេរោគ COVID-19 យើង​នឹង​ឃើញ​យ៉ាងច្បាស់​ថា អ្នកណា​ជា​អ្នកស្នេហាជាតិ​ពិតប្រាកដ ព្រម​លះបង់​កម្លាំងកាយ​ចិត្ត​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ការពារ និង​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​របស់​យើង​”៕​ដោយ​៖​កូ​ឡាប​

spot_img
×