Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២​នាក់ ជួញដូរ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ជាង​១​គីឡូ ត្រូវ​បញ្ជូនទៅ​តុលាការ

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់ ព្រមទាំង​វត្ថុតាង​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ជាង​១​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​១២​ខែមេសា ឆ្នាំ​២០២០ កសាង​សំណុំរឿង បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគ​បាល​ជាតិ និង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ដោយមាន​ការសម្របសម្រួល ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បង្ក្រាប​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​នៅ​ថ្ងៃទី ៨ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៩​និង​៣៥​នាទី នៅ​ចំណុច​ភូមិ​ចំការ​រដ្ឋ ឃុំ​វល្លិ​ស ស្រុក​សំរោង ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ ឈ្មោះ ឆៃ សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ស៊ឹម សុខ​ជន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ។​

​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ចាប់យក​វត្ថុតាង​៖ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ១២៩២,០៤​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង ២​គ្រឿង និង សម្ភារ​វេច​ខ្ចប់​មួយចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង សមត្ថកិច្ច​ជំនាញ​យើង បាន​កសាង​សំណុំរឿង បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​ដោយ​៖​កូ​ឡាប​

spot_img
×