Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្តេច​តេ​ជោ នឹង​ថ្លែង​សុន្ទរកថា ពី​ផលប៉ះពាល់​នៃ​កូ​វីដ​១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ចពិភពលោក

spot_img

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ពី​ផលប៉ះពាល់​នៃ​កូ​វីដ​១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម និង​កំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ នៃ​កូ​វីដ​១៩ ទៅលើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម​។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ព័ត៌មាន​ថា តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែលជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០២០ ដែល​រៀបចំឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​បើតាម​ក្រសួងការបរទេស ៖ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​កូ​វីដ​១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ដ៏​មាន​អត្ថន័យ​ចំនួន​២ ស្តីពី​ផលប៉ះពាល់​នៃ​កូ​វីដ​១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម និង​កំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ នៃ​កូ​វីដ​១៩ ទៅលើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម ជារួម ដែល​ទាមទារ​កិច្ចប្រឹងប្រែង​រួមគ្នា ជា​អន្តរជាតិ ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នៃ​កូ​វីដ​១៩​នេះ​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​ទាំងពីរ​នេះ គឺជា​ព្រឹត្តិការ​ដ៏​សំខាន់​បន្ថែមទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​ការរួបរួម​របស់​អាស៊ាន តាមរយៈ​សកម្មភាព​រួម​នៃ​ការជួយ​គ្នា ទៅវិញទៅមក កា​រលើ​កម្ពស់​នៃ​ការឆ្លើយតប​ដោយ​ធ្វើ​សក​ម្មៅ​ភាព​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​ការគ្រប់គ្រង​ជំងឺ និង​ការពង្រឹង​ភាពរឹងមាំ​របស់​តំបន់ ស្របពេល​ជាមួយ​ការត្រៀម​លក្ខណៈ​រួម​ជាស្រេច ក្នុងការ​រិះរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ ខាងក្រៅ​របស់​អាស៊ាន និង​សហគមន៍​អន្តរជាតិ ក្នុងការ​លើកកម្ពស់​កា​រ​ត្រៀមខ្លួន​ជាស្រេច និង​វិធានការ​ឆ្លើយតប ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩​នេះ​៕​ដោយ៖កូឡាប

spot_img
×