Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន​មកពី​ប្រទេស​ថៃ គាំទ្រ​នូវ​វិធានការ របស់​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វី​១៩

spot_img

​បាត់ដំបងៈ ពលរដ្ឋ​និង​ពលករ​ខ្មែរ ដែល​ទើប​ឆ្លងដែន​ចេញពី​ថៃ តាម​ច្រក​នានា ជាប់​នឹង​ខេត្តបាត់ដំបង បាន​សម្ដែង​ការគាំទ្រ នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ របស់​រាជរដ្ឋាភិបាល ដែល​ចុះជួយ​ពិនិត្យ​សុខភាព​ពួកគាត់ មុននឹង​អនុញ្ញាត ឲ្យ​ត្រឡប់មក​ស្រុកកំណើត​រៀងៗ​ខ្លួន កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​។​

​ពលរដ្ឋ​និង​ពលករ​ខ្មែរ បាន​និយាយ​លើកឡើងថា មុន​ឆ្លង​មក​ទឹកដី​កម្ពុជា​វិញ ពួកគាត់​ត្រូវបាន​អាជ្ញាធរ​ខ្មែរ ជួយ​សម្រប​ស​ម្រួ​
​ល​ជាមួយ​ភាគី​ថៃ ឲ្យ​ចេញមក​ដោយ​រលូន ហើយ​ពេលមកដល់​ខាង​ទឹកដី​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​កម្តៅ​យ៉ាង​ល្អិតល្អន់​ត្រឹមត្រូវ នៅ​ជិត​ច្រកព្រំដែន ទើប​អនុញ្ញាត​ឲ្យ​ឡើង​រថយន្ត​។ ក្រោយពី​ដឹក​ចេញពី​ច្រកព្រំដែន ពួកគាត់​ត្រូវបាន​ប្ដូរ ឲ្យ​ទៅ​ជិះ​រថយន្ត​របស់​កងទ័ព បន្ត​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន មិនមាន​ការយក​ប្រាក់​កាស​អ្វី​នោះទេ ហើយ​ការធ្វើដំណើរ​គឺ​ប្រកបដោយ​សុវត្ថិភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ​នេះ គឺ​គាត់​ចេញពី​ច្រក​តូចៗ​មួយចំនួន នៅ​ជិត​ច្រកទ្វារ​អន្តរជាតិ​ដូង និង​ជិត​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី ហើយ​ការវិលត្រឡប់ ចាប់ពី​ពេល​ភាគី​ថៃ​បិទ​មក​។ ពលរដ្ឋ មិន​មានការ​ទៀងទាត់​នោះទេ គឺ​ថ្ងៃ​ខ្លះ​មាន​ឆ្លង និង​ថ្ងៃ​ខ្លះទៀត ក៏​មិនមាន​ឆ្លង ដោយ​នៅពេល​ច្រកព្រំដែន មាន​សភាព​បែបនេះ និង​ការ​ឆ្លងដែន​នេះ ក៏​ពុំមាន​បញ្ហា​អសន្តិសុខ​អ្វី​នោះទេ​។​

​លោក ណង សារី មន្ត្រី​ច​ត្តា​លី​ស័ក​ប្រចាំ​នៅ​ច្រក​ដូង បាន​មានប្រសាសន៍​លើកឡើងថា ចាប់តាំងពី​មាន​ការបិទ​ច្រកព្រំដែន​កម្ពុជា ថៃ​នៅ​ជិត​ជាប់​ខេត្តបាត់ដំបង​។ នៅ​មានការ​ឆ្លងដែន របស់​ពលរដ្ឋ និង​ពលករ​ខ្មែរ ចេញពី​ថៃ​មក​នោះ មន្ត្រី​ជំនាញ​បាន​ចុះជួយ​ពិនិត្យ​សុខភាព រក​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការសង្ស័យ​លើ ៦​ករណី ត្រូវបាន​នាំ​សំណាក​ទៅពិនិត្យ​នៅ​ភ្នំពេញ ជា​លទ្ធផល​មិនមាន​រកឃើញ​នោះទេ​។ ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការ​វាស់​កម្តៅ របស់​ពលរដ្ឋ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ក៏​ចាប់ផ្ដើម​រៀបចំ​ដំឡើង​ម៉ាស៊ីន​វាស់​កម្តៅ​ស្វ័យប្រវត្ត​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​មាន​ការបិទ​ច្រកព្រំដែន​កម្ពុជា ថៃ មាន​ពលរដ្ឋ​និង​ពលករ​ខ្មែរ នៅក្នុង​ខេត្តបាត់ដំបង វិលត្រឡប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​នានា គិត​ត្រឹម​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ សរុប​មាន​ចំនួន ១៥.៣៣៣​នាក់​( ស្រី​៧ ០៥៨​នាក់​) ៕​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×