Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលាបឋមសិក្សាក្រាំងតាមុំ នៅក្នុងស្រុកទឹកផុសអំពាវនាវទៅក្រសួងអប់រំ និងសម្តេចតេជោ ជួយកសាងអគារសិក្សា

spot_img

កំពង់ឆ្នាំង៖ លោកគ្រូបង្រៀន និងសិស្សានុសិស្សជាង ១០០នាក់រៀនដែលរៀន៤ថ្នាក់នៅក្នុងសាលាបឋមសិក្សា ក្រាំងតាមុំ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុសបានត្អូញត្អែរថា៖ ពួកគាត់បានបង្រៀន និងរៀនពីមុនមកនៅក្នុងរោងដោល តែឥឡូវនេះ ដោយសាររោងដោលទ្រុឌទ្រោម មិនអាចអង្គុយរៀនបាន ក៏បានសុំសាលាបុណ្យនៅក្នុងភូមិ ក្រាំងតាមុំ អោយសិស្សរៀន នឹងបាន ជួបការលំបាកបែបនេះ រយៈពេល៤ ឆ្នាំមកហើយ ដូចនេះ ពួកគាត់ជាគ្រូ និងសិស្ស និង លោកស្រីនាយិកាសាលាសូមអំពាវនាវ ដល់សប្បុរសជន និងក្រសួងអប់រំ និងជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយកសាង អគារសិក្សាមួយខ្នង៥បន្ទប់អោយសិស្សានុសិស្សបាន រៀនសូត្រដោយសមរម្យដោយ អនុគ្រោះផងចុះ ។

លោកស្រី សៅ ធាវី នាយិកាសាលាបឋមសិក្សាក្រាំងតាមុំ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា៖ ជាង៤ឆ្នាំកន្លងមកនេះ សិស្សានុសិស្សក្នុងថ្នាក់រៀន៤ថ្នាក់ គឺថ្នាក់ មតេ្តយ្យថ្នាក់ទី ៤ ទី៥ និងទី៦អត់បន្ទប់រៀនទេដែលពីមុនមកនៅរៀន ក្នុងរោងដោលមួយកន្លែងតែពេលរោងដោលនោះ ទ្រុឌ ទ្រោមលោកមេភូមិក្រាំងតាមុំបានឲ្យខ្ចីសាលាបុណ្យ មួយខ្នងសម្រាប់ឲ្យសិស្សរៀនបាន៣ថ្នាក់ជាបណ្នោះ អាសន្នរហូតមកដល់ពេលនេះ ។

លោកស្រី នាយិកា បានបន្តឲ្យដឹងថា៖ សព្វថ្ងៃនេះ អគារសិក្សាក្នុងសាលាបឋមសិក្សានេះមានតែមួយអគារ សំរាប់អោយសិស្សថ្នាក់ទី១ទី២និងទី៣រៀនហើយត្រូវ ខ្វះ បន្ទប់រៀន៤ ថ្នាក់ទៀតចំណែក ទីចាត់ការសាលាក៏អត់មាន បន្ទប់សម្រាប់ធ្វើការដែរ ។ លោកស្រីនាយិកា បានបញ្ជាក់ អោយដឹងផងដែរថា ៖ កន្លងមកលោកស្រី ក៏បាន រាយការណ៍ជូនមន្ទីរអប់រំយុវជន និងកីឡាខេត្តជាយូរឆ្នាំហើយ ដែរហើយខាងមន្ទីរក៏បានរាយការទៅក្រសួង និងខាង ក្រសួងក៏ធ្លាប់ បានមកពិនិត្យនិងសិក្សាថា នឹងសំណើរ ថ្នាក់លើ ជួយកសាង អាគារមួយខ្នង ៥បន្ទប់ រួចហើយដែរ តែ ក្រោយមកក៏ស្ងាត់សូន្យឈឹងរហូតមកដល់ ពេលនេះ និង ពេល លោកស្រីសាកសួរទៅខាងលើឆ្លើយប្រាប់ថា មិនដឹង ធ្វើម៉េចទេព្រោះលុយមិនទាន់ថ្លាក់មក ។

ដោយឡែកកាលពីឆ្នាំមុនពេលសម្តេចតេជោអញ្ជើញ ចុះមកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅក្នុង ខេត្តកំពង់ឆ្នាំង ខាង អាជ្ញាធរ ឃុំ ស្រុក ប្រុងចុះឈ្មោះសាលាសំណូមពរឲ្យសម្តេចជួយដែរតែខាងមន្ទីរថាកុំចុះឈ្មោះ អីព្រោះ មន្ទីរ បានដាក់សំណើរទៅក្រសួងអប់រំអោយជួយកសាងហើយ តែមកដល់ពេលនេះត្រីក៏រួចទន្សាយក៏រួច ហើយសិស្សក៏ អត់មានបន្ទប់រៀនរហូតមក ។

ទាក់ទងនិងរឿងខាងលើនេះមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកញ៉ែម សាវ៉ាតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានទេ៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×