Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក សម្ភារ បរិក្ខារ និង​ថ្នាំពេទ្យ អស់​៥០​ភាគរយ , ឯ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​

spot_img

​ភ្នំពេញ​៖ អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក សម្ភារ បរិក្ខារ និង​ថ្នាំពេទ្យ​នៃ​រោងចក្រ​ផលិត​ឱសថ មួយកន្លែង នៅក្នុង​ទឹកដី​ភូមិ​បឹង​សាឡាង​​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ៦​និង​២៥​យប់ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ បណ្តាល​ខូចខាត​អស់​ប្រមាណ​៥០​ភាគរយ និង​មិនមាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ បន្ទាប់ពី​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​បាន​ទៅដល់​កន្លែងកើតហេតុ បាញ់​ពន្លត់​បង្ក្រាប​អណ្ដាតភ្លើង ដែល​កំពុង​ឆេះ​អគារ នៃ​រោងចក្រ​ផលិត​ឱសថ​មួយ​នេះ​យ៉ាង​សន្ធោសន្ធៅ​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​របាយការណ៍​លម្អិត​ថា នៅវេលា​ម៉ោង ១៧​និង​៣០​នាទី​ល្ងាច ថៃ្ង​អាទិត្យ ទី​១២ ខែមេសា ឆ្នាំ​២០២០ មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង នៅ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្រុមទី​14 ភូមិ បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ម្ចាស់​ឈ្មោះ ឆាយ ណ​យ ភេទ​ស្រី អាយុ​60​ឆ្នាំ មុខរបរ ម្ចាស់​សហគ្រាស ។ មូលហេតុ នៃ​អគ្គិភ័យ​កំពុង​ស្រាវជ្រាវ ។ បណ្តាល​ឲ្យ​ឆេះ​សំណង់ ថ្ម​ប្រក់ស​ង្ក័​សី​ទំហំ​55​ម៉ែត្រ គុណ 45​ម៉ែត្រ និង ខូចខាត​សម្ភារ ក្នុង​ឃ្លាំង​អស់​ប្រហែល​50% និង​ពុំ​បណ្តាល​ឲ្យ​រាលដាល​ដល់​អ្នកជិតខាង​ឡើយ ។ នគរបាល បាន​បញ្ជាក់ថា ករណី​មិនមាន​ស្លាប់​មនុស្ស ឬ​របួស​ឡើយ ។ ក្នុងនោះ ហេតុការណ៍ កងកម្លាំង​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន 22​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 110​ឡាន​ស្មើនឹង 440​ម៉ែត្រគូប ។ រថយន្ត​ជំនួយ​រួមមាន រថយន្ត​ក្រសួង​មហា​ផៃ្ទ​ចំនួន 5​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 5​ឡាន​សើ្ម​នឹង​30​ម៉ែត្រគូប ។ រថយន្ត​ខណ្ឌឫស្សីកែវ​ចំនួន 1​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន 4​ឡាន​សើ្ម​នឹង 16​ម៉ែត្រគូប​។​
​រថយន្ត​ក្រុមហ៊ុន​OCIC​ទីក្រុង​ជ្រោយចង្វា​ចំនួន 6​គ្រឿង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន 6​ឡាន​សើ្ម​នឹង 70​ម៉ែត្រគូប ។ រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន 1​ឡាន ប្រើប្រាស់​ទឹក​អស់​ចំនួន 2​ឡាន ស្មើនឹង 8​ម៉ែត្រគូប ៕​ដោយ កូ​ឡាប​

spot_img
×