Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប បង្ហាញ​លទ្ធផល​ពីស​ង្វា​ក់​ផលិតកម្ម ក្នុង​ ២៥ ​ឆ្នាំ​មកនេះ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ដើម្បី​អភិវឌ្ឍន៍​នៅ​ទីជនបទ

spot_img

​ព្រះសីហនុ​៖ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប បាន​ឲ្យ​ដឹងថា ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​១​រសៀល​ថ្ងៃ​សៅរ៍​ទី​១១ ខែមេសា ឆ្នាំ​២០២០ ឯកឧត្ដម​វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រោម​ឱវាទ ក្នុងនោះ​ផងដែរ ក៏មាន​ឯកឧត្ដម​អភិបាលរង​ខេត្ត​ព្រះសីហនុ ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​របស់​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប បាន​ចូលរួម បំពេញ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ទៅលើ​ដំណើការ អភិវឌ្ឍន៍​វិស័យ​កសិកម្ម កសិឧស្សាហកម្ម​មួយផ្នែក​តូច​របស់​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប​ចាប់ពី​ឆ្នាំ​1995-2020=25​ឆ្នាំ​បាន​កន្លងផុត​ទៅហើយ​ជា​លទ្ធផល​បានតែ​ប៉ុណ្ណឹង​ទេ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង និង​ដើម្បី​អភិវឌ្ឍន៍​នៅ​ទីជនបទ ឲ្យ​បាន​ពិតប្រាកដ​ដូច​មាន​ក្នុង​វីដេអូ​ខ្លី​នេះ​ស្រាប់ សុំ​អភ័យទោស​ផង​ដែល​បើ​មានការ​ឆ្គាំឆ្គង​ណាមួយ​ព្រោះ​អី​អ្នក​ថត និង​ផលិត​វីដេអូ​នេះ​ជា​អ្នកបើកបរ​រថយន្ដ​ជូន​ខ្ញុំ​ទេ គាត់​មិនមាន​អាជីប​ផ្នែក​នេះ​ទេ ។​

​ចំណែក​ក្រសួងកសិកម្ម បានចេញ​ប្រកាស​ព័ត៌មាន​ផងដែរ​ថា តាម​ការអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យ​ប្រជាពលរដ្ឋ​ត្រូវខិតខំ​ធ្វើ​ការដាំដុះ ជំរុញ​ផលិតកម្ម​កសិកម្ម​រួមមាន​៖​ការចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​ដាំ​បន្លែ ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​ក្នុងស្រុក ហើយ​ឆ្លៀត​យក​ឱកាស​នេះ​បង្កើតជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម ខណៈ​បិទ​ការនាំ​ចូល​ពី​ខាងក្រៅ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​សកល​កូ​វីដ​-១៩​។
​ដើម្បី​ចូលរួម​បង្កើត​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១១ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ក្នុងនាម​ឯកឧត្តម​ជា​ប្រធាន​គណៈកម្មាធិការ​ទី​៣ នៃ​ព្រឹទ្ធសភា សហប្រធាន​ក្រុមការងារ​ជាមួយ​វិស័យ​ឯកជន (​ក្រុមការងារ​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ក្រុម “​ក​”) និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប បានរៀបចំ​កម្មវិធី​អញ្ជើញ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទៅធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍន៍​ក​សិ​-​ឧស្សាហកម្ម​កែវផុស ក្នុងភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

​គោលបំណង​សំខាន់ៗ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ទី​១- ពិនិត្យ និង​តាមដាន​ពី​វឌ្ឍនភាព​នៃ​វិស័យ​ក​សិ​-​ឧស្សាហកម្ម លើ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម (​រោងចក្រ​ផលិត​ចំណី​សត្វ​អឹម​ភិ​ក កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​តា​កឹង កសិដ្ឋាន​ពាណិជ្ជកម្ម​ទី​៤ ចំការ​ដូងប្រេង និង​រោងចក្រ​កែច្នៃ​ទី​១ អន្លង់​ក្រពើ​) និង​ទី​២- ធ្វើការ​ពិភាក្សា​រួមគ្នា​ក្នុងនាម​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុង​ឆន្ទ​រួម​គឺ​ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ធានា​សន្តិសុខ​ស្បៀង​ក្នុង​កាលៈទេសៈ ដែល​ប្រទេស​យើង​កំពុង​តែមាន​វិបត្តិ​បណ្តាលមកពី​ជំងឺឆ្លង​សកល​កូ​វីដ​-១៩​។​

ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​បណ្ឌិត​ម៉ុង ឫទ្ធី បាន​អញ្ជើញ​ចុះ​ពិនិត្យ ហើយ​ទទួលបាន​ព័ត៌មាន​ដូចខាងក្រោម​៖

១- រោងចក្រ អាច​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​បាន​ប្រមាណ ៦​ពាន់​តោន​ក្នុង​មួយខែ​ផ្គត់​ផ្គង​ឱ្យ​កសិដ្ឋាន និង​ដៃគូរ​សហការ​ចិញ្ចឹម ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ក្នុង ១​ខែ​មាន​៖ ពោត ៣០០០​តោន កន្ទក់ និង​កន្ទក់​ស្រូវ​សាឡី ៧០០​តោន កាក​ស្រា​បៀរ ៤០០​តោន និង​ដំឡូង​១០០០​តោន​។ ក្រៅពីនេះ រោងចក្រ​ក៏បាន​នាំចូល​វត្ថុធាតុដើម ដើម្បី​បំពេញ​ឱ្យ​តម្រូវ​ការខ្វះខាត​។ បច្ចុប្បន្ន វត្ថុ​ធាតុ​ក្នុងស្រុក​មាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ ហើយ​តម្លៃ​អាច​ទទួលយកបាន​ទាំង​អ្នក​ផលិត និង​អ្នកប្រើប្រាស់​។​

២- កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​តា​កឹង​៖ កសិដ្ឋាន​មាន​មេ​-​បា​ពូជ​ចំនួន ៩​ពាន់​ក្បាល ក្នុង​១​ឆ្នាំ​អាច​លក់​កូនជ្រូក​ពូជ​ជូន​សហគមន៍​បាន ៦០០០​ក្បាល និង​កូនជ្រូក​សាច់ ៨០០០​ក្បាល ហើយ​ក្នុង​១​ខែ​អាច​ផ្គត់ផ្គង់​ជ្រូក​សាច់​ឱ្យ​ទីផ្សារ​បាន ១៤​ពាន់​ក្បាល អនាគត​គ្រោង​បង្កើន​ចំនួន​ផ្គត់ផ្គង់​ជ្រូក​សាច់​ឱ្យ​ទីផ្សារ ១០០០​ក្បាល​ល​ក្នុង​មួយថ្ងៃ​។ បច្ចុប្បន្ន កសិដ្ឋាន​ប្រើ​ភ្លើង​ផលិត​ចេញពី​លាមក​ជ្រូក (Biogas) អាចជួយ​កាត់បន្ថយ​ថ្លៃដើម​បាន​យ៉ាង​ល្អប្រសើរ​។​

៣- កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់​លើ​ផ្ទៃដី ១០០​ហិកតា បំពាក់​ដោយ​ឧបករណ៍​ទំនើប ស្វ័យប្រវត្តិ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​។​ល​។ កសិដ្ឋាន​នេះ មាន​ផែន​ការផលិត​ជ្រូក​សាច់​ឱ្យបាន ១០០០​ក្បាល ក្នុង​មួយថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​។​

​សរុបសេចក្តី​មក​ដំណើរ​បេសកកម្ម របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ទទួលបាន​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន ហើយ​អត្ថប្រយោជន៍​ទាំងអស់នេះ គឺជា​សារ​ដ៏​សំខាន់ ដែល​ឯកឧត្តម​ទាំងពីរ​ចង់​ផ្ញើជូន​ទៅដល់​អ្នក​បរិភោគ អ្នក​ផលិត និង​វិនិយោគិន គួរ​ត្រឹះ​រិះ​ពិចារណា​ច្បាម យក​ឱកាស​មាស​នេះ ដើម្បី​រួមគ្នា​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ ឆ្លង​សកល​កូ​វីដ​-១៩ ហើយ​ខ្លឹម​សារសំខាន់ៗ ទាំងនោះ​មាន​ដូចខាងក្រោម​៖

– ក្រុមហ៊ុន​ផលិត​ចំណី​សត្វ ត្រូវខិតខំ​ប្រើប្រាស់​វត្ថុធាតុដើម ក្នុងស្រុក​ឱ្យអស់​លទ្ធភាព ប្រយោជន៍ ជំរុញ​ផលិតកម្ម​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់ ស្តង់ដារ និង​គុណភាព​តាម​តម្រូវការ​ទីផ្សារ​។​ឆ្លៀត​យក​ឱកាស​នេះ បង្កើត​កាលានុវត្តភាព​ឱ្យ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម បង្កើត​ការងារ​នៅ​មូលដ្ឋាន និង​បង្កើន​ប្រាក់ចំណូល​។​

– អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ចិញ្ចឹមសត្វ និង​ផលិត​ចំណី​សត្វ ត្រូវ​សហការគ្នា​បង្កើន​ផលិតភាព​ផលិតកម្ម រួមគ្នា​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង ទាំង​ពេលបច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត និង​ជាពិសេស​ដើម្បី​ស្រូបយក​កម្លាំង​ពលកម្ម ក្នុងស្រុក​ឱ្យអស់​លទ្ធភាព​។​

– លើកទឹកចិត្ត​ដល់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ក្នុងស្រុក​ជា​លក្ខណ​:​កសិដ្ឋាន​ទំនើប បំពេញ​ឱ្យ ខ្សែសង្វាក់​ផលិតកម្ម (​ចិញ្ចឹម ផលិត​ចំណី ផលិត​វត្ថុធាតុដើម រោងចក្រ​កែច្នៃ ប្រើ​លាមក​សត្វ​ជា​ថាមពល​ផ្គត់ផ្គង់​ឱ្យ​កសិដ្ឋាន និង​ផលិត​ជី​កំ​ប៉ុស្តិ​) កាត់បន្ថយ​ការនាំ​ចូល​។​

– ក្រុមហ៊ុន​ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ ក្រុមហ៊ុន ឬ​អាជីវ​ករលក់ ចែកចាយ​សាច់សត្វ ស៊ុត ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ លក់​ចែកចាយ​ធាតុ​ចូល​កសិកម្ម​ផ្សេងៗ​ទៀត មិនត្រូវ​ឆ្លៀត ឱកាស​តម្លើងថ្លៃ​ផលិតផល ដែលនាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​បរិភោគ​។​

– អ្នក​បរិភោគ​មិនគួរ​បារម្ភ​អំពី​ការខ្វះខាត​ស្បៀង ក្រសួង​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​បម្រុង​ស្បៀង​ទុក​គ្រប់គ្រាន់ (​អង្ករ ត្រី សាច់ និង​បន្លែ​) សម្រាប់​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​របស់​អ្នក​បរិភោគ​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​បណ្ឌិត​ម៉ុង ឫទ្ធី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី និង​សហការី ហើយ​កាន់តែ​ពិសេស​នោះ​គឺ​នេះ​ជា​លើក​ទី​១ ដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​មក​ធ្វើ​ទស្សន កិច្ច​នៅ​តំបន់​ក​សិ​-​ឧស្សាហកម្ម​ម៉ុង ឫទ្ធី​កែវផុស បន្ទាប់ពី ២៦​ឆ្នាំ​នៃ​ការចាប់បដិសន្ធិ​។ ក្នុងនាម​ឯកឧត្តម​ជា​សហប្រធាន​ក្រុម “​ក​” ឯកឧត្តម​បណ្ឌិត​ថា នឹង​បន្ត​សហការ​ពេញលេញ ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ចូលរួម​បង្កើត​កាលានុវត្តភាព សម្រាប់​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​។

​ក្នុងខណៈ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា និង​ការ​បដិសណ្ឋារកិច្ច របស់​ឯកឧត្តម​បណ្ឌិត និង​សហការី និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ប្រកបដោយ​ឧ​ត្ត​ម​គតិ​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម ក្នុងទិសដៅ​ចែករំលែក និង​ទទួលខុសត្រូវ​រួមគ្នា ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង កំណើន សេដ្ឋកិច្ច បង្កើត​ការងារ ចំណូល​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​សូម​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន អាច​ផ្គត់ផ្គង់​ប្រចាំថ្ងៃ​បាន​៖ មាន់ ១៥១​តោន ជ្រូក​សាច់ ២.៥០០​ក្បាល និង​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​បាន ១.៣៧០​តោន​៕​ដោយ​៖​កូ​ឡាប​


spot_img
×