Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ មិន​នៅផ្ទះ សល់​តែ​កូនតូចៗ​មិនអាច​ធ្វើ​អ្វី​បាន ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង

spot_img

​កោះកុង​៖ ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ពេលដែល​ម្ចាស់ផ្ទះ​ចេញទៅ​កាប់​ព្រៃ ដោយ​ទុក​កូនតូចៗ​នៅចាំ​ផ្ទះ ។ ​ហេតុ​ការភ្ញាក់ផ្អើល​មួយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច នា​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​បើតាម​ការបញ្ជាក់​ពី​កូនស្រី​ម្ចាស់ផ្ទះ​ថា មុនដំបូង នាង​បានឃើញ​ភ្លើង​ឆាបឆេះ ចេញពី​ខាងក្រោយ​ទូរទស្សន៍ រួច​ក៏​រត់​ទៅប្រាប់​បងៗឲ្យ​ជួយ​ហៅ​ម្តាយ ឪពុក​មក​ពន្លត់ភ្លើង ។​

​លោកស្រី សំ សិរី ជា​ម្ចាស់ផ្ទះ អាយុ​៤៣​ឆ្នាំ បាន​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​បំផ្លិចបំផ្លាញ​អស់​ផ្ទះមួយ​ខ្នង ទំហំ​៦​ម៉ែត្រ​គុណ​១៣​ម៉ែត្រ ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ក្តា កង់​១​គ្រឿង ទូរស័ព្ទ​ម៉ាក​សាម​សុង​២​គ្រឿង លុយ​ដុល្លារ​ជាង​១​ពាន់​ដុល្លារ ខ្សែដៃ​មាស​១​ខ្សែ ​ទម្ងន់​៥​ជី ​ប្លង់​ដីឡូត៍​ចំនួន​៦​ប្លង់ និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន​ថែមទៀត ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​កិច្ច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ខាងលើ កម្លាំង​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ប្រើប្រាស់​អស់​ទឹក​ចំនួន​៤​ឡាន ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង ដោយ​មិន​បង្ក​ឲ្យ​មានការ​រាលដាល​ទៅដល់​ផ្ទះ​អ្នកជិតខាង​។ អគ្គិភ័យ​នេះ មិន​បង្ក​ឲ្យ​អ្នកណាម្នាក់ គ្រោះថ្នាក់​នោះឡើយ ។ ចំពោះ​មូលហេតុ​គឺ​ប្រហែលជា​បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ស្រប​ពេលដែល​ម្ចាស់​មិន​នៅផ្ទះ​មិន​នៅ​ផង ទើប​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​ខ្លាំង​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×