Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តពោធិ៍សាត់ គ្រោង​ដំឡើង​កាមេរ៉ា​សុវត្ថិភាព នៅតាម​បណ្តា​ភ្លើងស្តុប ក្នុង​ក្រុង​ពោធិ៍សាត់ ដើម្បី​ថត​យក​ទិន្នន័យ នៃ​ការធ្វើ​ចរាចរណ៍​

spot_img

ពោធិ៍សាត់ៈ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​មានប្រសាសន៍ថា គ្រោង​ឱ្យ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាលខេត្ត សិក្សា​ដំឡើង​កាមេរ៉ា​សុវត្ថិភាព នៅតាម​បណ្តា​ភ្លើងស្តុប ក្នុង​ក្រុង​ពោធិ៍សាត់ ដើម្បី​ថត​យក​ទិន្នន័យ នៃ​ការធ្វើ​ចរាចរណ៍ របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​លើកកម្ពស់​សន្តិ​សុខ សុវត្ថិភាព​សង្គម​ទាំងមូល​។​

​ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា កាមេរ៉ា​សុវត្ថិភាព នឹងត្រូវ​ដំឡើង​នៅតាម​បង្គោល​ភ្លើងស្តុប​ទាំង​៤​កន្លែង ក្នុង​ក្រុង​ពោធិ៍សាត់ ហើយ​គ្រប់​សកម្មភាព​ទាំងអស់ ត្រូវ Connect ភ្ជាប់​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង iPad ផ្ទាល់​របស់​ឯកឧត្តម ដោយ​រក្សាទុក ក្នុងអំឡុងពេល​១​ខែ ទើប​លុបចេញ​ម្តង​។ កាមេរ៉ា​សុវត្ថិភាព បាន​កម្មង់​ទិញ​ប​ង្ហោ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រ​​ភេទ Smart LED Light ចំនួន​៧០០​បង្គោល ដើម្បី​ដាក់​បំភ្លឺ​លើផ្លូវ​សំខាន់ៗ​តាម​ទីសាធារណៈ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ឈាន​ឆ្ពោះទៅ​រៀបចំ​ដំឡើង​ជា​ផ្លូវការ នាពេលខាងមុខ​។ បញ្ហា​ដែល​ធំ​បំផុត គឺ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩ បច្ចុប្បន្ន​កូនក្មួយ​ពលករ ដែល​វិលត្រឡប់​ពី​ក្រៅប្រទេស គិត​ចាប់ពី​ថ្ងៃទី​១៨ ខែមីនា ដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ មាន​ចំនួន​២១៨៥​នាក់ (​ក្នុងនោះ​ស្រី​៩៨៥​នាក់​) ។ ពួកគេ​ត្រូវបាន​តាមដាន​និង​ពិនិត្យ​សុខភាព នៅ​មណ្ឌល​សុខភាព​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ចំពោះ​ពលករ ដែល​ទើប​មកពី​ប្រទេស​ថៃ យើង​បានរៀបចំ​ចាំ​ទទួល និង​ដឹកជញ្ជូន​ពួកគេ តាម​រថយន្តយោធា មកកាន់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រលាំង ក្នុងភូមិ​អន្លង់​មាន ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ដោយ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ ព្រមទាំង​បានរៀបចំ​ក្រុមគ្រូពេទ្យ​ប្រចាំការ ត្រួតពិនិត្យ​សុខភាព កន្លែង​ស្នាក់នៅ មានទឹក មាន​ភ្លើង​និង​ស្បៀងអាហារ​គ្រប់គ្រាន់​។

នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន និង​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​នាំយក​អំណោយ​ជា​អង្ករ និង​ម៉ាស ទៅ​ចែកជូន​ដល់​ខ្នង​ផ្ទះ បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ជាក់ស្តែង បន្ទាប់ពី​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ដោយ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ។ នេះ​គឺជា​ការគិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ដែល​បាន​ខ្នះខ្នែង រិះរក​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណា ជួយ​ទប់ស្កាត់​មិនឱ្យ​ពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​មិនឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដាច់​ស្បៀងអាហារ​ជាដាច់ខាត​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×