Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ប៉ុនប៉ង​ឃាតកម្ម ក្មេងស្ទាវ​ម្នាក់ ទាញ​ពូថៅ​កាប់​តា​ម្នាក់​របួសធ្ងន់ ហើយ​ទៅដេកលើ​អង្រឹង ធ្វើ​ដូច​អត់​មានរឿង​អ្វី​កើតឡើង​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​មុខកំពូល បាន​រាយការណ៍​ពី​ករណី​ប៉ុនប៉ង​ឃាតកម្ម ដែល​បង្កឡើង​ដោយ​យុវ​ឈាមរាវ​ម្នាក់ កាន់​ពូថៅ​ទាំង​សភាព​ស្រវឹងស្រា​ជោកជាំ ឡើងទៅ​លើផ្ទះ កាប់​ជនរងគ្រោះ​ម្នាក់​ដែលមាន​អាយុ​ជាង​៦០​ឆ្នាំ បណ្តាល​ឲ្យ​របួសធ្ងន់​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ចាប់ខ្លួន​ជនបង្ក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​សូមបញ្ជាក់ថា ករណី​ប៉ុនប៉ង​ឃាតកម្ម​នេះ បានកើត​ហេតុ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥.០០​នាទី​ចំណុច​លើផ្ទះ​ជនរងគ្រោះ ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ យី ផល្លី ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ នៅផ្ទះ​មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​-​ឃុំ​កើតហេតុ (​រងរបួស​ចំ​លើ​ក្បាល​ផ្នែក​ខាងមុខ ១​កន្លែង របួស​គុម្ពត្រចៀក​ខាងឆ្វេង​១​កន្លែង និង​ជង្គង់​ខាងស្ដាំ​១​កន្លែង​)​។ ចំណែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ អុល សំ​អ៊ា​ន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​-​ឃុំ​កើតហេតុ វត្ថុតាង​ចាប់យក​ពូថៅ​ដង​ឈើ ១ ។​

​នគរបាល​ស្រុក​មុខកំពូល បាន​រៀបរាប់​ពីស​ភាព​នៃ​រឿង​ហេតុនេះ​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​លាង​ឆ្នាំង ដើម្បី​ដាក់​ដាំបាយ ស្រាប់តែ​ពេលនោះ ជនសង្ស័យ​ឈ្មោះ​អុល សំ​អ៊ា​ន់ បាន​ដើរ​ឡើងទៅ​លើផ្ទះ​របស់​ជនរងគ្រោះ ក្នុង​ភាព​​ស្រវឹងស្រា ដោយ​កាន់​ពូថៅ​ជាប់​នៅ​នឹង​ដៃ​ភ្លាមនោះ ជនសង្ស័យ​បាន​កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​៣ ពូថៅ ត្រូវចំ​លើ​ក្បាល​ផ្នែក​ខាងមុខ​១​ពូថៅ ត្រូវចំ​គុម្ពត្រចៀក​ខាងឆ្វេង​១​ពូថៅ និង​ត្រូវចំ​ជង្គង់​ខាងស្ដាំ​១ ពូថៅ បណ្ដាល​ឲ្យ​រយះ ហូរឈាម បន្ទាប់មក​ជនសង្ស័យ ក៏​ដើរទៅ​ដេក​នៅលើ​អង្រឹង​ក្រោមផ្ទះ​របស់​ជនរងគ្រោះ ។ លុះដល់​វេលា​ម៉ោង​១៧.០០​នាទី​ឈ្មោះ យី យ​ន ដែល​ត្រូវជា​សាច់ញាតិ​ជនសង្ស័យ បានមក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដំបង ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដំបង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​យក​ពូថៅ​ទៅ​កាប់​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×