Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសង្ស័យវាយសម្លាប់បុរសម្នាក់ នៅខណ្ឌដង្កោ

spot_img

ភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងអំពើឃាតកម្មនៅខណ្ឌដង្កោយកទៅសួរនាំករណីសម្លាប់បុរសម្នាក់ ហើយអូសយកទៅចោលនៅក្បែររបងអ្នកភូមិ​ ប្រទះឃើញទាំងព្រឹកព្រលឹម នៅថ្ងៃទី​២០​ ខែ​មករា​ ឆ្នាំ​២០១៨​នេះ ស្ថិតនៅចំណុចផ្លូវលំ​ ភូមិជើងឯក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា​ បុរសជាជនរងគ្រោះ ដែលត្រូវឃាតករវាយ​សម្លាប់មានឈ្មោះ​ ម៉ៅ​ រតនៈ​ អាយុ​២១ឆ្នាំ​ មុខ​​របរកសិករ​ ស្នាក់នៅភូមិ សង្កាត់កើតហេតុ​។

សមត្ថកិច្ចបន្តថា ជុំវិញករណីនេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្លាប់ផ្កាប់មុខ នឹងមានឈាមប្រឡាក់ពេញខ្លួន​ ហើយ​មានដំបង​២កំណាត់ និងកង់មួយគ្រឿង រួមទាំងពិលមួយផង ដែលនៅក្បែរសាកសព​ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ លោកវរសេនីយ៍ឯក ជឹម​ ស៊ីថា​ អធិការខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះដល់ទីតាំងកើតហេតុ ដោយសហការជាមួយមន្ត្រីជំនាញ ចុះធ្វើកោសល្យវិច័យទៅលើកសាកសព ដើម្បីស្រាវជ្រាវតាមចាប់ឃាតករ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ បានប្រាប់ឲ្យដឹងថា “ក្រោយកើតហេតុ​សមត្ថកិច្ច បាន សង្ស័យបុរម្នាក់នាំខ្លួនបុរសម្នាក់នោះយកទៅ​សួរនាំ​ ដោយ​សង្ស័យពាក់ព័ទ្ធទៅលើកអំពើឃាតកម្មវាយសម្លាប់បុរសរងគ្រោះ​ ប៉ុន្តែលោកមិនទាន់បញ្ជាក់ថា បុរសម្នាក់ដែលឃាត់យកមកសួរនាំនេះ ពិតជាឃាតករប្រាកដនៅឡើយទេ”។

បើតាមស្ត្រីជាប្រពន្ធ បានរៀបរាប់ថា ​នៅយប់ថ្ងៃទី​១៩​ ខែមករាឆ្នាំ២០១៨ វេលាម៉ោងជាង១០​ ប្តីរបស់គាត់បានប្រាប់គាត់ថា​ ទៅយកពិលនៅផ្ទះ បងប្អូនក្បែរកន្លែងកើតហេតុ​ ហើយក៏បាត់រហូតដល់ព្រឹក ស្រាប់តែបងប្អូនមកប្រាប់ថា ប្តីរបស់ខ្លួនត្រូវបានគេវាយស្លាប់​បាត់ហើយ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×