Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះចៅអធិការ វត្ត​តេជ​សុវណ្ណ​ភូមិ ប្រើ​ក្មេងប្រុស​បើកឡាន និង​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

spot_img

​ត្បូងឃ្មុំ​៖ ថ្មីៗ​នេះ​បានការ​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​នាំ​ឲ្យ​មហាជន​រិះគន់​យ៉ាងខ្លាំង នូវ​ទង្វើ​របស់​ព្រះសង្ឃ​មួយអង្គ បាន​បណ្តោយ​ក្មេងប្រុស​ជា​អនីតិជន​ម្នាក់​បើកឡាន ដោយ​ខុស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ថែម​ទៀតផង ។​

​ពេលនេះ គេ​បាន​ស្គាល់​ហើយ​ថា អ្នកណា​ជា​អ្នកបញ្ជា​ឲ្យ​អនីតិជន​រូបនេះ បើកឡាន គឺ ព្រះសង្ឃ គីម ឌី​ណា ជា​ព្រះចៅអធិការ​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ។​ទោះបីយ៉ាងណា នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ នេះ ព្រះសង្ឃ គីម ឌី​ណា បានទទួល​កំហុស និង សូម​អភ័យទោស​ជា​សាធារណៈ ។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​បស់ ព្រះសង្ឃ គីម ឌី​ណា​បង្ហាញថា “​បន្ទាប់ពី​ម៉ោង​នេះ​ទៅ​ជន​ទាំងឡាយណា ផុស​ជន​នោះ អ្នកទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ សូម​អរ​ព្រះ​គុណ​និង​សូម​អរគុណ​”​។​

​ព្រះសង្ឃ គីម ឌី​ណា បាន​សរសេរ​សារ​សុំទោស​លើ​ហ្វេ​ស​ប៊ុ​កថា ” ថ្ងៃទី​11​ខែ​04​ឆ្នាំ​2020​ម៉ោង​២​រសៀល​
​ខ្ញុំ​កុ​ណា អាត្មាភាព ព្រះនាម គីម ឌី​ណា ជា​ព្រះចៅអធិការ វត្ត​តេជ​សុវណ្ណ​ភូមិ ដែល​បាន​ប្រើ​កូនសិស្ស ដែលជា​អនីតិជន​ឲ្យ​បើកឡាន​​ដែល​ផ្ទុយ​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិនាម​
​ព្រះពុទ្ធសាសនា​និង​សតិអារម្មណ៍ មហាជន​ទូទៅ​។ ខ្ញុំ​កុ​ណា​អាត្មាភាព សូម​ទទួលកំហុស និង សូម​អភ័យទោស អំពី​សំណាក់ ព្រះ​ម​ន្រី​សង្ឃ និង​ឯកឧត្តម លោកជំទាវ និង​សារ​ធារ​ណ​ជន​ទូទៅ សូម​ខន្តី អធ្យាស្រ័យ ខ្ញុំព្រះករុណា​និង​ឈប់​ប្រើ​ក្មេង​១​នេះ​ឲ្យ​បើកឡាន​ទៀតហើយ​។ បញ្ជាក់ បន្ទាប់ពី​ម៉ោង​នេះ ទៅ​ជន​ទាំងឡាយណា​ផុស ជន​នោះ​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាស់ សូម​អរ​ព្រះ​គុណ និង​សូម​អរគុណ​”​។​

​ព្រះចៅអធិការ​វត្ត មិនគួរណា មាន​ច​រិ​ក​បែបនេះ​សោះ គឺ​អោយ​ក្មេង​តូច​បើកឡាន ហើយ Live ក្នុង​ឡាន ទទួលរង​ការរិះគន់ ។ អ្នក​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម គ្រប់គ្នា​រិះគន់​ពី​ទង្វើ​មិន​គប្បី​នេះ និង​សំណូមពរ​ឲ្យ​សមត្ថកិច្ច តាមរក​ព្រះសង្ឃ​អង្គ​នោះ មក​អប់រំ​៕​ដោយ​៖​កូ​ឡាប​

spot_img
×