Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​កូនកំលោះ​! ក្នុង​ពិធី​កាត់​នំ រាំ​ស្លូ​ឱប​បឺត​មាត់​កូនក្រមុំ មិន​នឹកស្មានថា​ហ៊ាន​ធ្វើ​សាហាវ​ដល់​ថ្នាក់​នេះ​… (​វីដេអូ​)

spot_img

​វីដេអូ​មួយ​បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ស៊ែ​តៗ​គ្នា​យ៉ាង​ព្រោងព្រាត នៅក្នុង​បណ្តាញ​សង្គម​វៀតណាម ដោយ​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​កូនកំលោះ​-​កូនក្រមុំ​១​គូ នៅក្នុង​ពិធី​កាត់​នំ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ បាន​រាំ​បទ​ស្លូ និង​បង្ហាញ​កាយវិការ​ឱប​បឺត​មាត់​គ្នា​គ្មាន​ញញើត​ភ្នែក​ញាតិ​សូម្បី​បន្តិច​ឡើយ ជាពិសេស​ខាង​កូនកំលោះ​តែម្តង ។

​តាមរយៈ​វីដេអូ​មាន​ថិរវេលា​ជាង​២​នាទី​នេះ​ផងដែរ ដែល​បង្ហាញ​សកម្មភាព​កូនកំលោះ​រាំ​ឱប​កូនក្រមុំ​យ៉ាង​ស្អិតល្មួត ក្នុង​អារម្មណ៍​ហាក់​ត្រេកត្រអាល​យ៉ាងខ្លាំង ដោយបាន​បឺត​មាត់​កូនក្រមុំ​មិន​ដក​មាត់​ឡើយ ខណៈ​កូនក្រមុំ​វិញ​បាន​ត្រឹម​ឈរ​បណ្តោយ​ឲ្យ​កូនកំលោះ​ធ្វើតាម​ការសប្បាយ ទាំង​ដែល​រូបនាង​ក៏មាន​ការអៀនខ្មាស​ខ្លាំង​ណាស់ដែរ​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​វីដេអូ​នេះ មនុស្ស​ស្រី​មួយចំនួន​បង្ហាញ​នូវ​អារម្មណ៍​ខ្មាសអៀន​ជាខ្លាំង ព្រោះ​ពួកគេ​មិន​នឹកស្មានថា​កូនកំលោះ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ នៅ​ចំពោះមុខ​សាច់ញាតិ និង​ភ្ញៀវ​រាប់រយ​នាក់ ។ រីឯ​ប្រុសៗ​វិញ គ្រា​បានឃើញ​ទិដ្ឋភាព​នេះ បានបង្ហាញ​ការពេញចិត្ត រំជើបរំជួល​ចិត្តជា​ខ្លាំង ជាពិសេស​អ្នក​អត់​គូ​អាច​ក្តៅខ្លួន​ទាំង​ព្រឹក​ក៏​ថា​បាន ។ ដោយឡែក អ្នកខ្លះ​យល់ឃើញថា សកម្មភាព​បែបនេះ​វា​ជា​រឿង​ដ៏​សាមញ្ញ​ទៅហើយ​និង​គ្មានអ្វី​ចម្លែក​ឡើយ សម្រាប់​សង្គម​បច្ចុប្បន្ន​៕ ដោយ​៖ លឹម ហុង​

spot_img
×