Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រកាសថា មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ពី​ប្រភព​ខាងក្រៅ​ជាង ១០០​នាក់​បន្ថែម​

spot_img

​ប្រទេស​ចិន​បានប្រកាសថា មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១០៨​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃអាទិត្យ មានការ​កើនឡើង​ជាង ១០​ករណី បើ​ធៀប​ទៅនឹង​ថ្ងៃ​សៅរ៍ ដែលមាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៩៩​នាក់​។​

​វា​គឺជា​តួលេខ​ឆ្លង​ថ្មី​ពី​ក្រៅប្រទេស​ដ៏​ច្រើន​បំផុត​ក្នុងប្រទេស​ចិន ក្នុង​រយៈពេល ៥​សប្តាហ៍ បន្ទាប់​មាន​មាន​ប្រជាជន​ចិន​ជាច្រើន​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​។​

​គណៈកម្មការ​សុខាភិបាល​ជាតិចិន បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់ មាន ៩៨​ករណី​ឆ្លង​មកពី​ប្រភព​ខាងក្រៅ​។​

​ជាមួយគ្នានេះដែរ មាន​អ្នកជំងឺ ២​នាក់​បាន​ស្លាប់​នៅក្នុង​ខេត្ត​ហូ​បេ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​សូមបញ្ជាក់ថា ការ​នាំចូល​វីរុស​កូ​រ៉ូ​ណ ឬ COVID-19 ពី​ក្រៅប្រទេស​បាន​បន្ត​កើនឡើង​ក្នុងប្រទេស ដោយសារតែ​ប្រជាជន​ចិន​ជាច្រើន​បានធ្វើ​ដំណើរ​វិលត្រឡប់​ចូលក្នុង​ប្រទេស​វិញ​។​

​រហូតមកដល់​ពេលនេះ តួលេខ​នៃ​អ្នក​ឆ្លង​សរុប​នៅ​ចិន​ហក់​ឡើងដល់ ៨២.១៦០​នាក់ ចំណែក​អ្នកស្លាប់​កើនឡើង​ដល់ ៣.៣៤១​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×