Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េខាងជើង រុះរើ​សមាជិក​គណៈកម្មកា​រ​កិច្ចការរដ្ឋ​ដ៏​មាន​ឥទ្ធិពល​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើ​ការរុះរើ​ដ៏​ធំ​នៅក្នុង​គណៈកម្មការ​កិច្ចការរដ្ឋ ដោយ​ធ្វើការ​ផ្លាស់ប្តូរ​សមាជិក​ជាង ១​ភាគ ៣​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​គីម ជុង​អ៊ុន គឺជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ (SAC) ដែលជា​ស្ថាន​ប័ន​ដែល​អាចធ្វើ​ការសម្រេច​ចិត្ត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​កូរ៉េខាងជើង​។
​មេដឹកនាំ​រូបនោះ​បានធ្វើការ​ផ្លាស់ប្តូ​រ​សមាជិក​ចំនួន ៥​នាក់​ក្នុងចំណោម​សមាជិក ១៣​នាក់​នៃ​គណៈកម្មការ ហើយ​វា​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សន្និបាត​ប្រជាជន​ជាន់ខ្ពស់​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​បើតាម​រូបភាព​របស់​កាសែត Rodong Sinmun បាន​បង្ហាញថា សមាជិកសភា​រាប់រយ​នាក់​បានធ្វើការ​អង្គុយ​ជិតគ្នា ដោយ​មិនមាន​ពាក់​ម៉ាស ឬ​ឧបករណ៍​ការពារ​ឆ្លង​អ្វី​ឡើយ​។​

​ការប្រជុំ​របស់​គណៈកម្មកា​រ​កិច្ចការរដ្ឋ​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល គីម ជុង​អ៊ុន បានស្នើ​ឲ្យ​មាន​វិធានការ​រដ្ឋ​តឹងរ៉ឹង​បន្ថែមទៀត ដើម្បី​ការពារ​ប្រជាជន​ខ្លួន​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បានធ្វើ​តេស្ត​មនុស្ស​យ៉ាងតិច ៧០០​នាក់ និង​បានដាក់​មនុស្ស​ច្រើនជាង ៥០០​នាក់​អោយនៅ​ដាច់ដោយឡែក ប៉ុន្តែ​មិនមាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន Reuters កាលពី​សប្តាហ៍​មុន​។​

​ប្រទេស​ផ្តាច់ការ​មួយ​នេះ បាន​ចាត់វិធានការ​យ៉ាង​លឿន​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ដោយ​ប្រទេស​ខ្លួន ដោយបាន​ធ្វើ​ការបិទ​ការធ្វើដំណើរ​ទាំងអស់​ជាមួយនឹង​ប្រទេសជិតខាង ដូចជា​រុស្សី និង​ចិន និង​បាន​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​អន្តរជាតិ​ទាំងអស់ ព្រមទាំង​បានដាក់​មនុស្ស​រាប់ពាន់​នាក់​ឲ្យ​នៅ​ដាច់ដោយឡែក រួមទាំង​មន្ត្រីការទូត​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×