Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សូម​ប្រុងប្រយ័ត្ន​! ជាមួយ​ឧបករណ៍​វាស់​កម្តៅ ដែល​កំពុង​ត្រូវបាន​លក់​នៅលើ​អន​ឡាញ ព្រោះ​គ្រាន់​បង្ហាញ​កំរិត​តែ ៣៧ ដឺ​ក្រេ ប៉ុណ្ណោះ

spot_img

​កាលពីពេល​ថ្មីៗ​នេះ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ថៃ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រកឃើញ “​កាំភ្លើង​សី​តុ​ណ្ហា​ភាព​” ឬ “​ឧបករណ៍​វាស់​កំដៅ​” ដែល​ពួកគេ​បាន​ទិញ​ពី​ឈ្មួញ​តាម​អ៊ី​ន​ធឺ​ណេ​ត ត្រូវបាន​គេ​ចោទប្រកាន់ថា​ជា​របស់​ក្លែងក្លាយ​។​

​តើ​វា​ក្លែងក្លាយ​យ៉ាងម៉េច​ទៅ​?

​រៀងរាល់​ពេលដែល​ទែ​ម៉ូ​ម៉ែត្រ (​ឧបករណ៍​វាស់​សីតុណ្ហភាព​) ត្រូវបាន​ប្រើ​ដើម្បី​វាស់​សីត​ណ្ហ​ភាព​នរណាម្នាក់ នោះ​វា​នឹង​បង្ហាញ​លទ្ធផល​ត្រឹមតែ ៣៧ អង្សា​សេ ប៉ុណ្ណោះ​។​

​ហើយ​នៅពេលដែល​ពួកវា​ត្រូវបានធ្វើ​ប្រេះ​ចំហរ នោះ​ទែ​ម៉ូ​ម៉ែត្រ​ទាំងនោះ គឺមាន​ប្រហោង​ទាំងស្រុង​ដែល​ផ្ទុក​តែ​បន្ទះ​ឈី​ប​សម្រាប់​ដំណើរការ​អេក្រង់ LCD ប៉ុណ្ណោះ​។ លើសពីនេះ ការបង្ហាញ​នឹង​នៅតែ​ដំណើរការ​ទៀតផង សូម្បីតែ​បន្ទាប់ពី​ឧបករណ៍​ត្រូវបាន​រុះរើ​ក៏ដោយ​។​

​ជាក់ស្តែង ទំនិញ​ក្លែងក្លាយ​ទាំងនេះ​ត្រូវបាន​គេ​រកឃើញ​មាន​ច្រើន​នៅក្នុង​ប្រទេស​ថៃ ហើយ​អាជ្ញាធរ​ថៃ​បានធ្វើ​ការបង្ក្រាប​យ៉ាង​ធំ​ទៅលើ​ក្រុម​រត់ពន្ធ​ចិន​ជាច្រើន ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​នេះ​។ នៅក្នុង​ការ​ឃ្លាំង​មើល​របស់​ពួកគេ នោះ​ឧបករណ៍​វាស់​សីតុណ្ហភាព និង​ម៉ាស់ ដែលមាន​តម្លៃ​ជាង ៣៣ លាន​បាត (​ប្រមាណ ១ លាន​ដុល្លារ​អាមេរិក​) ត្រូវបាន​រឹបអូស​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×