Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​មិនមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ និង​មិនមាន​អ្នក​ដែលជា​សះស្បើយ​

spot_img

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រកាស​ព័ត៌មាន​ថា ថ្ងៃនេះ មិនមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​នោះទេ និង​មិនមាន​អ្នក​ដែលជា​សះស្បើយ ដោយ​អវិជ្ជមាន​តេស្ត​ចំនួន​២​លើក​នោះទេ​។​

​ដោយឡែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​ធ្លាក់​ចុះមក​ត្រឹម​ចំនួន​៤៥​នាក់ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០​នេះ​។

​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​កើន​ដល់​៧៧​នាក់ (​ស្មើនឹង​៦៣,១១​ភាគរយ ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់ ដែលមាន​បុរស​ជនជាតិ​ចិន​០១​នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស​៣​នាក់ បុរស​ជនជាតិ​អង់គ្លេស​១​នាក់ បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​១​នាក់ បុរស​ជនជាតិ​បារាំង​១២​នាក់ (​ក្នុងនេះ មាន​ទារក​អាយុ​៤​ខែ​) ស្ត្រី​ជនជាតិ​បារាំង​១៣​នាក់ បុរស​ជនជាតិ​ម៉ាឡេស៊ី​១០​នាក់ បុរស​ជនជាតិខ្មែរ​៣២​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​០៤​នាក់ (​គិត​ចាប់ពី​ខែមករា ដល់​បច្ចុប្បន្ននេះ​)​។​

​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល សរុប​ចំនួន​៤៥​នាក់ (​ស្ត្រី​១៨​នាក់ និង​បុរស​២៧​នាក់​) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​។​
អ្នកជំងឺ​កូ​វីដ​១៩ ដែល​រកឃើញ​ទាំងអស់ (​រាប់ទាំង​អ្នក​ដែល​បានជា​សះស្បើយ និង​អ្នក​ដែល​កំពុង​ព្យាបាល​)​។ នៅ​ទូទាំងប្រទេស​សរុប​ចំនួន​១២២ (​ស្ត្រី​៣៨​នាក់ និង​បុរស​៨៤​នាក់​)​។ ចំនួន​វត្ថុ​សំណាក​ដែល​បានធ្វើ​វិភាគ​សរុប​មាន ៨.៩០៩​សំណាក ដែល​ចំនួន​នេះ ប្រសិនបើ​គិត​ក្នុងចំណោម​ប្រជាជន​០១​លាន​នាក់ មាន​៥៥៦​សំណាក ដែល​ត្រូវបានធ្វើ​វិភាគ ដែលមាន​ចំនួន​ច្រើនជាង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​មួយចំនួន ដូចជា​ប្រទេស​ភូមា មាន​២៦​សំណាក ក្នុងចំណោម​ប្រជាជន​១​លាន​នាក់ ប្រទេស​ឡាវ មាន​១៥៧​សំណាក ក្នុងចំណោម​ប្រជាជន​១​លាន​នាក់ ប្រទេស​ឥណ្ឌូនេស៊ី​មាន​៧១​សំណាក ក្នុងចំណោម​ប្រជាជន​១​លាន​នាក់ និង​ប្រទេស​ហ្វីលីពីន មាន​៣០៩​សំណាក ក្នុងចំណោម​ប្រជាជន​១​លាន​នាក់​៕ដោយ៖កូឡាប+មីដា

 

spot_img
×