Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌលសារព័ត៌មាន CEN និងក្រុមហ៊ុនផេនមីឌា គ្រុប និងក្រុមការងារ ជូនពរ​ប្រសិទ្ធិ​ពរជ័យ បវរ​មហាប្រសើរ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

spot_img

​ភ្នំពេញ​៖ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី ប្រសិទ្ធិ​ពរជ័យ បវរ​មហាប្រសើរ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​
​ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ គ​.​ស​.២០២០​។​

​សូម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ប្រកបដោយ​ព​លា​នុ​ភាពខ្លាំង​ក្លា​បញ្ញាញាណ​ភ្លឺ​ថ្លា សុខ​ភាពល្អ​បរិបូរណ៍ និង​សូម​ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ ធំធេង​ថែមទៀត​។​

​ក្នុងឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំជូត ព្រះនាម​គោ​រាគ​ទេវី ប្រសិទ្ធិ​ពរជ័យ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​បុត្រា បុត្រី និង​ចៅៗ ជាទី​ស្រឡាញ់​សូម​ប្រកបដោយ​ពុទ្ធពរ ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​គោរព​ជូនពរ​ពី មជ្ឈមណ្ឌលសារព័ត៌មាន CEN និងក្រុមហ៊ុនផេនមីឌា គ្រុប និងក្រុមការងារ ​៕​ដោយ​៖​កូ​ឡាប​

spot_img
×