Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំភ្លើង​ស្រោបមាស ត្រូវបាន​ផលិត​ដោយឡែក​សម្រាប់​តែ​លោក Trump

spot_img

មិត្តភក្តិ​ម្នាក់​របស់លោក Trump បាន​ផ្សាយ​ជា​សាធារណៈ​នូវ​កាំភ្លើងខ្លី​ស្រោប​មាស កាណុង​ប្រភេទ .45 ដែល​មាន​ចម្លាក់​ឈ្មោះ​របស់​លោក Trump ព្រមទាំង​សញ្ញា​សម្គាល់រ​បស់​ប្រធានាធិបតី​អាមេរិក​។​

​ផ្ទៃ​ម្ខាង​នៃ​កាំភ្លើង​មាន​អក្សរ “Donald Trump” និង​សញ្ញា​សម្គាល់​សម្រាប់​ប្រធានាធិបតី​អាមេរិក​។​

​ផលិត​ករ និង​ជា​តារា​ទូរទស្សន៍​ជាក់ស្តែង ល្បីល្បាញ​របស់​អាមេរិក Jesse Iames នៅ​ថ្ងៃ​ទី ១៨ មករា បានដាក់​បង្ហាញ​គំរូ​កាំភ្លើងខ្លី​មួយ​ដែល​ផលិត​សម្រាប់​តែ​ប្រធានាធិបតី Donald Trump -​នេះ​បើ​តាម Task and Purpose​។​

James បាន​ក្លាយជា​មិត្តភក្តិ​របស់​លោក Trump គ្រា​ដែល​អ្នក​ទាំង ២ បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍ The Celebrity Apprentice ឆ្នាំ ២០០៩​។ James បាន​នឹកភ្នក​ដល់​ការធ្វើ​អាវុធ​ពិសេស​១ សម្រាប់​ប្រធានាធិបតី Trump ខណៈពេល​ជឿថា មិត្ត​របស់​លោក​នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី នៅ​ឆ្នាំ ២០១៦​។​

​អាវុធខ្លី​ពិសេស​នេះ មាន​កាណុង .45 (11mm)​។ លោក James ប្រកាស ៖ “​តួអង្គ​ភាពយន្ត​ប៉ូលិស​អាមេរិក​” Dirty Harry មាន​អាវុធ​ធុន .44 Magnum ហេតុ​នេះ​យើង​ផលិត​អាវុធ​១​ដើម ទាក់ទង​ដល់​លេខ ៤៥- ព្រោះ​គាត់​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥​។​

​កាំភ្លើង​នេះ​ត្រូវបាន​ស្រោបមាស 24karat ផ្ទៃ​ម្ខាង​មាន​ឈ្មោះ​ពេញ​របស់លោក Trump ម្ខាង​ទៀត​មាន​ចម្លាក់​អក្សរ “​ប្រធានាធិបតី​ទី ៤៥ របស់​សហរដ្ឋអាមេរិក​” ចំណែក​នៅ​ផ្នែក​ចុង​កាណុង​មាន​ពាក្យស្លោក​ថា “​ចូរ​ស្ថាបនា​ជញ្ជាំង​នោះ​” (​ចង់​និយាយ​ដល់​ការស្ថាបនា​ជញ្ជាំង​ខណ្ឌ​ចែក​ព្រំដែន​ជាមួយ Mexico​។​

​កាំភ្លើង​ក៏មាន​បំពាក់​បរិក្ខារ​ទប់​មិន​ឲ្យ​កន្ត្រាក់​។ James ពុំបាន​ប្រាប់​ពី​តម្លៃ​នៃ​កាំភ្លើង​នេះ​ទេ​។​

“​រូបភាព​ប្រធានាធិបតី​អាមេរិក កាន់​កាំភ្លើង​ជំនាន់ ១៩១១ តែ​ត្រូវបាន​អភិវឌ្ឍ​បន្ថែម ដើរ​ក្នុង​សាល Oval ធ្វើឲ្យ​យើង​នឹកឃើញ​ពី​ភាគ​ខាងលិច​នយោបាយ​ស្ថាបនា​… អតីតកាល​”៕ អាទិត្យ​

spot_img
×