Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរ​ឡាញ ពិចារណា​ដក​ភាគហ៊ុន ចេញពី​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរ​ឡាញ ដែលជា​ម្ចាស់​ភាគហ៊ុន ៤៩ ភាគរយ នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ខេ​ម​បូ​ឌា​អង្គរ​អ៊ែរ បាន​និយាយថា ខ្លួន​កំពុង​សម្លឹងមើល​ការដក​ភាគហ៊ុន​របស់ខ្លួន នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​។​


​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អង្គរ​អ៊ែរ បច្ចុប្បន្ន​មាន​យន្តហោះ​ប្រភេទ A321 ចំនួន ៥ គ្រឿង ហើយ​ត្រូវបាន​គេ​និយាយថា កំពុងស្ថិត​ក្នុងដំណាក់កាល​បន្ត នៃ​ការចរចា​ក្នុង​ការលក់​យន្តហោះ និង​ភាគហ៊ុន ទៅឱ្យ​អ្នកទិញ​ដែល​មិនបាន​បង្ហាញ​។​
​នៅក្នុង​របាយការណ៍​ស​វន​កម្ម​របស់ខ្លួន​ស​ម្រា​ប់​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរ​ឡាញ បាន​និយាយថា លក្ខខណ្ឌ​ប្រតិបត្តិ​ការលំបាក​ការប្រកួតប្រជែង​យ៉ាង​តឹងរ៉ឹង របស់​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុងស្រុក បាន​ជំរុញ​ឱ្យដៃ​គូ​ស្ថាបនិក ជ្រើស​រើសយក​ការសម្រេចចិត្ត​លក់​។

​ប៉ុន្តែ​បញ្ហា​ប្រឈម គឺ​ការស្វែងរក​អ្នកទិញ នៅពេល​ក្រុមហ៊ុន​អាកាសចរណ៍​ចុះចត​ហើយ Covid-19 បង្ហាញ​សញ្ញា​តិចតួច នៃ​ការ​ស្រក​ចុះ​វិញ​ក្នុង​រយៈពេល​ខ្លី ភាគហ៊ុន​ចំនួន ៥១ ភាគរយ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរ​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ ជា​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។​
​នេះ​គឺជា​ការបរាជ័យ​មួយទៀត សម្រាប់​សេចក្តីប្រាថ្នា​របស់​ប្រទេស​កម្ពុជា ក្នុងការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ផ្ទាល់ខ្លួន ខណៈ​ការបណ្តាក់ទុន​រួមគ្នា ពីមុន​ក៏ត្រូវ​បរាជ័យ​ដែរ ដូចជា​ក្រុមហ៊ុន​រ៉ូយ៉ាល់​ខេ​ម​បូ​ឌា​នៅ​ឆ្នាំ ១៩៩០ ។ បន្ទាប់​មកវា គឺជា​ការបណ្តាក់ទុន​រួមគ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សេវាកម្ម​ឧទ្ធម្ភាគចក្រ​ម៉ាឡេស៊ី ដែលជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​៕​ដោយ​៖​សម្ផស្ស​

spot_img
×