Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ថា​នឹង​យក​អំណោយ​របស់​សប្បុរ​សជន ប្រើប្រាស់​ក្នុង​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀងៈ អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា នឹង​អំណោយ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង ដែល​ប្រគល់​ដល់​រដ្ឋបាលខេត្ត សម្រាប់​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ទៅ​ចែករំលែក​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​ថវិកា​នេះ រដ្ឋបាលខេត្ត នឹង​យកទៅ​ប្រើប្រាស់​បម្រើ​ឲ្យ​សកម្មភាព​នានា​នៅ​មូលដ្ឋាន​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ទទួលយក​អំណោយ​ជា​ថវិកា ចំនួន ៤.៥០០.០០០​រៀល ពី​លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ ដែល​បាន​ផ្ដល់ជូន​រដ្ឋបាលខេត្ត​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ប្រធាន​មន្ទីរ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន ដល់​រដ្ឋបាលខេត្ត​សម្រាប់​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​កាយវិការ ប្រកបដោយ​សប្បុរស និង​ជា​វប្បធម៌ នៃ​ការចែករំលែក​ជួយ​គ្នា ក្នុង​គ្រា​លំបាក ហើយ​ថវិកា​នេះ រដ្ឋបាលខេត្ត​នឹង​យកទៅ​ប្រើប្រាស់​បម្រើ​ឲ្យ​សកម្មភាព​នានា នៅ​មូលដ្ឋាន ទាំង​ការងារ​ផ្សព្វផ្សាយ អប់រំ​ពី​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​ការងារ​សង្គម ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ផលប៉ះពាល់ នៅ​មូលដ្ឋាន​ផងដែរ ៕ ដោយ​៖ វ៉ៃ​កូ​

spot_img
×