Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​ផាវ​បោះ​ចូល​ទៅរក​ផ្ទះ​អ្នកដទៃ កើតជា​រឿង​ឈ្លោះប្រកែក​វាយ​គ្នា បណ្តាលឱ្យ​រងរបួស​ធ្ងន់ ទាំងសងខាង នៅ​ស្រុក​ចន្ទ្រា​

spot_img

ខេត្តស្វាយរៀងៈ បុរស​២​នាក់ បាន​រងរបួស​ទាំងសងខាង ខណៈដែល​មាន​បុរស​ម្នាក់ បាន​យក​ផាវ​អុជ ហើយ​បោះ​ចូលទៅ​ក្នុងផ្ទះ​អ្នកដទៃ បង្កឱ្យមាន​អំពើ​ហឹ​ង្សា​កើតឡើង កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ដៀ​លើ ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ ករណី​ហិង្សា​ដោយ​ចេតនា​មួយ កើតឡើង​រវាង​ជនសង្ស័យ​ឈ្មោះ​ខាន់ ស៊ីដន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ និង​ជនសង្ស័យ​ឈ្មោះ យឿន សង្ហា​ន់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ បាន​ប្រវាយប្រតប់​គ្នា នឹង​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង គឺ​ឈ្មោះ​យឿន សង្ហា​ន់ របួស​ដៃស្តាំ ដេរ​៤​ថ្នេរ និង សង្ស័យ​បាក់​កដៃ​ខាងឆ្វេង រីឯ​ឈ្មោះ​ខាន់ ស៊ីដន របួស​មាត់​ដេរ​ចំនួន​៥​ថ្នេរ និង​របួស​លើ​ទ្រូង​ដាច់​ប្រវែង​១​សង់ទីម៉ែត្រ​។

​មូលហេតុ គឺ​ដោយ​ឈ្មោះ យឿន សង្ហា​ន់ ដុត​ផាវ​បោះ​ចូល​ទៅរក​ផ្ទះ​របស់​ឈ្មោះ​ខាន់ ស៊ីដន ទើប​កើតជា​រឿង​ឈ្លោះប្រកែក និង​ប្រតប់​ប្រវាយ​គ្នា​។​

​ប្រភព​ដដែល​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្រេស ឃាត់ខ្លួន​បញ្ជូនទៅ​ព្យាបាល នៅ​មណ្ឌល​សុខភាព​ឃុំ​ច្រេស ដោយ​ដាក់​កម្លាំង​យាម រង់ចាំ​ស្ថានភាព​មុខរបួស​ធូរស្រាល ទើប​បញ្ជូនមក​ការិយាល័យ​ជំនាញ​ចាត់ការ​តាមច្បាប់​៕​ដោយ វ៉ៃ​កូ​


spot_img
×