Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង រួមជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ វិធី​កាត់បន្ថយ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូ​វីដ ១៩

spot_img

​ខេត្តស្វាយរៀង​៖ លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែងថា យើង​ត្រូវ​ចូលរួម​យ៉ាងសកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ បន្តទៀត តាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​រស់នៅ​អនាម័យ​ខ្ជាប់ខ្ជួន លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល រក្សា​គម្លាត​ឲ្យ​បាន​សមស្រប ពាក់​ម៉ាស ជាពិសេស​ជៀសវាង​ការប្រមូលផ្តុំ​គ្នា​មាន​មនុស្ស​ច្រើន ។​

លោកជំទាវ ដួង វណ្ណា បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ពេល​ចុះ​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ប្រជា​ការពា និង​កងកម្លាំង​ទាំងបី ដើម្បី​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​ស្វាយជ្រំ នៅ​ឃុំ​ចំឡង ៧៥​នាក់ ឃុំ​ពោធិ​រាជ ១១៥​នាក់ ដើម្បី​ឲ្យ​ពួកគាត់​ផ្សព្វផ្សាយ​បន្ត ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ដែល​ចំណាកស្រុក ទើប​ត្រឡប់​មកពី​ធ្វើការ​នៅក្រៅ​ប្រទេស ។

​លោកជំទាវ ដួង វណ្ណា បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​បងប្អូន​ទាំងអស់ ដោយ​ក្តី​នឹករលឹក សូមកុំ​មានការ​ព្រួយ​បារ​ម្មណ៍​ត្រូវ​គិតគូ​ពី​សុខភាព ហើយ​បងប្អូន​ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ កុំឱ្យ​ជួបជុំ​ហូបចុក​គ្រឿង​ស្រវឹង​ក្នុង​ពិធី​ផ្សេងៗ ។

​លោកជំទាវ ក៏បាន​លើកឡើង​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មកដល់​បច្ចុប្បន្ន បាន​រីក​រាលដាល ស្ទើរ​គ្រប់​ប្រទេស​លើ​សកលលោក បើទោះបី​ប្រទេស​កម្ពុជា មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​មាន​អ្នកជា​សះស្បើយ​ខ្លះ​ក្តី តែ​មិនទាន់មាន​សញ្ញា​ណាមួយ ស្រាកស្រាន្ត​នៅឡើយ ។ ហេតុនេះ យើង​ត្រូវ​ចូលរួម​យ៉ាងសកម្ម ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ បន្តទៀត តាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​រស់នៅ​អនាម័យ​ខ្ជាប់ខ្ជួន​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល រក្សា​គម្លាត​ឲ្យ​បាន​សមស្រប ពាក់​ម៉ាស ជាពិសេស​ជៀសវាង​ការប្រមូលផ្តុំ​គ្នា​មាន​មនុស្ស​ច្រើន ។

​លោកជំទាវ បាន​បន្តទៀតថា យើង​ត្រូវ​រក្សា​ប្រក្រតីភាព ការរស់នៅ​ប្រចាំថ្ងៃ ត្រូវ​ចេះ​ជួយ​យកអាសា​គ្នា ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​គ្រួសារ សុខភាព​សាធារណៈ ដើម្បី​បង្ការ​ទប់ស្កាត់​ដាច់ខាត មិនឱ្យ​ជំងឺ​នេះ​ឆ្លង​រីក​រាលដាល នៅក្នុង​សហគមន៍ ជាពិសេស​ជាក់ស្តែង​ចលនា បងប្អូន​កម្មករ​-​ពលករ ចំណាកស្រុក​ក្នុង និង​ក្រៅប្រទេស​ដែល​ទើប​ត្រឡប់ មក​ស្រុកកំណើត​របស់ខ្លួន​វិញ​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×