Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​កម្ពុជា​វៀតណាម បិទ​ព្រំដែន ក៏​ឈ្មួញ​នៅតែ​ផ្គើន ដឹង​ធ្យូង​ទៅ​វៀតណាម​, កងរាជអាវុធហត្ថ បង្ក្រាប​រថយន្ត​ដឹង​ធ្យូង​បម្រុង​ឆ្លងដែន ទៅ​វៀតណាម សង្ស័យ​បង្កប់​ឈើប្រណិត តាម​ច្រក​បុស​មន​

spot_img

​ខេត្តស្វាយរៀង​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ចុះបង្ក្រាប​រថយន្ត​ដឹក​ធ្យូង ចំនួន​៨​គ្រឿង ដែល​ក្រុម​ឈ្មួញ​បម្រុង​ដឹក​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ក៏ត្រូវ​សមត្ថកិច្ច​បង្ក្រាប​តែម្តង​។​

​ករណីនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០២០ នៅ​ចំណុច​ខាងលិច​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន ចម្ងាយ​២០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​បុស​មន ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​បើតាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ មាន​រថយន្ត​ចំនួន​៨​គ្រឿង (​ធំ​៥​គ្រឿង​) បាន​ដឹក​ធ្យូង​មក​តាម​ផ្លូវជាតិ​លេខ​៣១៣ រួច​ចុះ​ឆ្ពោះទៅ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស្ស​មន​ឃុំ​បុស​មន ។ ដោយមាន​មេការ​អ្នករត់​ផ្លូវ ទៅ​ទំនាក់ទំនង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន ដោយ​សុំ​ដឹក​ចេញ ក៏ប៉ុន្តែ​លោក​មេ​ប៉ុស្តិ៍​មិន​អនុញ្ញាត​ឆ្លងដែន នៅពេល​យប់​គ្មាន​ច្បាប់​អនុញ្ញាត ក៏​ឲ្យ​ត្រឡប់ក្រោយ​វិញ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ មិនបាន​ថយក្រោយ​ទេ គឺ​ឈប់​នៅតាម​ផ្លូវថ្នល់​ក្នុងភូមិ​ជិត​ច្រកទ្វា ព្រំដែន​លុះដល់​ព្រឹក​ឡើង ថ្ងៃទី​១៣ មេសា ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចុះ​ល្បាត​ឃើញ​ក៏​ឃាត់​សាកសួរ និង​បញ្ជូន​មកកាន់​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ទាក់ទិន​ករណីនេះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ឃាត់​រថយន្ត​ដឹក​ធ្យូង​ចំនួន​៨​គ្រឿង ដែល​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់​។​

​លោក​សែ វុទ្ធី បាន​បញ្ជាក់ថា ចំពោះ​ធ្យូង​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម បានតែ​នៅក្នុង​ស្រុក ក្នុង​ទ្រង់ទ្រាយ​បន្តិចបន្តួច​ប៉ុណ្ណោះ ក៏ប៉ុន្តែ​នេះ​ឈ្មួញ​ដឹក​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់​ទៀត​ទើប​បង្ក្រាប​។ ហើយ​ធ្យូង​នេះ ផលិត​ពី​ឈើ មិនមែន​ធ្យូង​សិប្ប​និ​មិ្ម​ត​ទេ ដូច្នេះ​ការដុត​ធ្យូងឈើ គឺជា​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​ធម្មជាតិ​ធ្ងន់ធ្ងរ​។​

​លោក​បន្តថា នៅពេល​មន្ត្រី​ជំនាញ សាកសួរ​រួច និង​កសាង​សំណុំរឿង បញ្ជូនទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ រីឯ​មហាជន បានដាក់​ការសង្ស័យថា មាន​បង្កប់​ឈើប្រណិត ក្នុង​ធ្យូង ដោយ​រថយន្ត​ដឹក​ធ្យូង មកពី​ខេត្ត​ផ្សេង​ដូច្នេះ រង់​ចាំមើល​សមត្ថកិច្ច ធ្វើការ​ឆេ​ក​ឆេរ​ពិនិត្យមើល​ជា​ក្រោយ​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×