Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សាងសង់​សម្រេចបាន​៧០​ភាគរយ រង់ចាំតែ​ដំឡើង​ដំបូល​

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ន​សំណង់​រឹង និង​បង្គំ​ប៉េ​តុង​ទាំងអស់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​ចប់សព្វគ្រប់ នៅសល់តែ​ការបំពាក់​ឧបករណ៍ សម្ភារ ដំឡើង​ដំបូល បំពាក់​កៅអី លាភ​ពណ៌​ជាដើម​ប៉ុណ្ណោះ​។ សំណង់​ទាំងមូល​សម្រេចបាន ៧០% ហើយៗ​ក្នុងនោះ​ភាគី​ចិន​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ចប់​តាម​កាលកំណត់​នា​បំណាច់​ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ត្រួតពិនិត្យ​បច្ចេកទេស បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​បច្ចេកទេស ត្រួតពិនិត្យ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​សាកសួរ​សុខទុក្ខ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ និង​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ថ្នាក់ដឹកនាំ​វិស្វករ ជំនាញការ កម្មករ​ដែល​កំពុង​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​យក​នាំយក​ការសាកសួរ​សុខទុក្ខ របស់​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី ជូន​ដល់​ថ្នាក់ដឹកនាំ វិស្វករ និង​កម្មករ​ទាំង​ខ្មែរ​-​ចិន​ជាង ៤០០​នាក់ ដែល​កំពុង​បំពេញការងារ​សាងសង់​យ៉ាងសកម្ម ទោះបី​ក្នុងដំណាក់កាល ដែល​ពិភពលោក និង​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្តី​។ ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍ថា អ្នក​ទាំងអស់គ្នា​ក្នុង​ការដ្ឋាន​សាងសង់​មាន​សុខ​ភាពល្អ គ្មាន​អ្នក​ប៉ះពាល់​ជំងឺឆ្លង​ឡើយ និង​ថែមទាំង​កោតសរសើរ​ដល់​វិធានការ​គ្រប់គ្រង​ហ្មត់ចត់​ច្បាស់លាស់​របស់​ថ្នាក់ដឹកនាំ​។​

​លោក Zhou Wali តំណាង​ក្រសួងពាណិជ្ជកម្ម​ចិន ដែល​ដឹកនាំ​ក្រុមហ៊ុន​ផ្ទាល់ បាន​ថ្លែងអំណរគុណ​ដល់​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់ និង​ភាគី​កម្ពុជា ដែល​បានផ្តល់​ភាពកក់ក្តៅ សម្របសម្រួល​លើ​ការងារ​គ្រប់បែបយ៉ាង ជាមួយនឹង​ការលើកទឹកចិត្ត​ផ្ទាល់​ដល់​ការដ្ឋាន​សាងសង់​ជាប្រចាំ​។​

​លោក Wali បាន​រាយការណ៍​សង្ខេប​ពី​វឌ្ឍនភាព​ការងារ​សាងសង់​ថា បច្ចុប្បន្ន​សំណង់​រឹង និង​បង្គំ​ប៉េ​តុង​ទាំងអស់​ត្រូវបាន​ចប់សព្វគ្រប់ នៅសល់តែ​ការបំពាក់​ឧបករណ៍ សម្ភារ តម្លើង​ដំបូល បំពាក់​កៅអី លាភ​ពណ៌​ជាដើម​ប៉ុណ្ណោះ​។ សំណង់​ទាំងមូល​សម្រេចបាន ៧០% ហើយៗ​ក្នុងនោះ​ភាគី​ចិន​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ចប់​តាម​កាលកំណត់​នា​បំណាច់​ឆ្នាំ​២០២០​នេះ​។​

​លោក​បន្ថែមថា ស្ថិតក្នុង​សភាពការណ៍​ដ៏​លំបាក​នៃ​ជំ​ងី កូ​វីដ​-១៩​នេះ ខាង​រដ្ឋាភិបាល​ចិន​បាន​យកចិត្តទុកដាក់​ណែនាំ និង​ផ្តល់​ដំបូន្មាន ត្រួតពិនិត្យ​ជាប្រចាំ ពិសេស​លើ​ការគ្រប់គ្រង​កម្មករ ក្នុង​ការដ្ឋាន ដើម្បី​ចៀស​ឲ្យ​បាន​ពី​ជំងឺឆ្លង​នេះ គឺ​អ្នកគ្រប់គ្រង​មិន​ស្វែងរក​កម្មករ​ថ្មី​បន្ថែម​ទេ ដោយ​រក្សា​កម្មករ​ធ្វើការ​ចាស់ៗ​ដដែល ដោយ​ក្នុងដំណាក់កាល​នេះ លោក​បានផ្តល់​កន្លែង​ស្នាក់នៅ ហូបចុក និង​ហាម​ចេញចូល​ដាច់ខាត​។ ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​ចំពោះ​កម្មករ​ជំនាញ ឬ​ថ្នាក់ដឹកនាំ​មកពី​ចិន​ត្រូវបាន​ពិនិត្យ និង​ដាក់​ឲ្យ​នៅ​ដោយឡែក​នៅ​ចិន​១៤​ថ្ងៃ​សិន ទើប​អនុញ្ញាត​ឲ្យ​ចេញមក​កម្ពុជា ហើយ​ពេលមកដល់​កម្ពុជា ក៏ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​ទៀត ទើប​ប​សម្រេច​ឲ្យ​ចូលធ្វើការ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×