Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​មួយ​ចេញ ពី​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ដើម្បី​កែលម្អ​នូវ​ប្រព័ន្ធ​ចរាចរណ៍​តំបន់​នេះ​ឲ្យ​ប្រសើរឡើង​(វីដេអូ)

spot_img

ភ្នំពេញ​៖ ដើម្បី​ដោះស្រាយ​នូវ​ការកកស្ទះ​នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់ កសាង​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​ចំពោះមុខ​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ ជាគោលការណ៍​នឹង​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​មួយ នៅ​ចំណុច​នេះ​ចេញ ដើម្បី​កែលម្អ​នូវ​ប្រព័ន្ធ​ចរាចរណ៍​តំបន់​នេះ​ឲ្យ​ប្រសើរឡើង​។​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្ដីពី ការកែ​ប្រព័ន្ធ​ចរាចរណ៍​ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​សម្ដេច ហ៊ុន សែន ( ផ្លូវ​60m ) និង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កងយោធពល​ខេមរភូមិន្ទ ( ផ្លូវ​271 ) ដែលមាន​ការកកស្ទះ​ជា​រៀងរាល់ថ្ងៃ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ចំណុចប្រសព្វ​មហាវិថី​ទាំងបី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​កែ​ប្រព័ន្ធ​ចរាចរណ៍​ត្រង់ចំណុច​នោះ ដើម្បី​ជួយ​សម្រួល ក្នុងការ​ធ្វើដំណើរ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ការបំពេញ​ការងា​រ ការប្រកប​របរ​រក​ស៊ី ការដឹកជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ និង​ការធ្វើដំណើរ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​។​

​ការដោះស្រាយ​ចរាចរណ៍ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ប្រសព្វ​និង​មហា​វិធី​សម្ដេច​តេ​ជោ​ហ៊ុនសែន​(​ផ្លូវ​៦០​ម៉ែត្រ​) និង​អាច​ដោះស្រាយបាន​នូវ​សារាចរ​៥0% បន្ថែមទៀត ក្រោយពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដកយក​កា​រ៉ា​ស់​សាំង​សូ​គី​មិច នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ​ចេញ​។​

​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​ដើម្បី​ដោះស្រាយ​នូវ​ការកកស្ទះ​នៅ​តំបន់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំងក្លា​ណាស់ ដោយ​យើង​បាន​កសាង​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​ចំពោះមុខ​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ ជាគោលការណ៍​យើង នឹង​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​មួយ​នៅ​ចំណុច​នេះ​ចេញ ដើម្បី​កែលម្អ​នូវ​ប្រព័ន្ធ​ចរាចរណ៍​តំបន់​នេះ​ឲ្យ​ប្រសើរឡើង​”​។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ផងដែរ​ថា ក្រោយពី​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​មួយ​នេះ​ចេញ ការដោះស្រាយ​បញ្ហា​ចរាចរ នៅ​តំបន់​ច្រមុះជ្រូក​ក្បាល​នេះ យើង​អាច​សម្រួលការ​ដោះស្រាយ​បញ្ហា​ចរាចរ បាន​ប្រមាណ​ជា​៥០​ភាគរយ​បន្ថែមទៀត ជាមួយនឹង​ការពង្រីក​មហាវិថី​ព្រះមុនីវង្ស ឲ្យ​បាន​បី​កន្លែង​ផងដែរ​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី ចំពោះ​វិធានការ​ចំពោះមុខ គឺ​ការកែសម្រួល​ប្រព័ន្ធ​ភ្លើងស្តុប នៅ​តំបន់​នេះ​មួយ​ជំហាន​សិន ដោយហេតុថា ក្នុង​មួយថ្ងៃ​មាន​យានយន្ត​ធ្វើចរាចរ ឆ្លងកាត់​ប្រមាណ​ជាង​មួយ​ម៉ឺន​គ្រឿង​៕​ដោយ​៖​កូ​ឡាប​

spot_img
×