Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ឮ​ចាស់ៗ​និយាយ ពិសា​បាយ​កុំ​បង្ខំ​ប្រយ័ត្ន​អួល​ស្លាប់ ឥឡូវ​មានកម្ម​ការិនី​ម្នាក់ អួលបាយ​ស្លាប់ ពេល​កំពុង​ហូបបាយ នៅក្នុង​អគារ​រោងចក្រ​មេ​ត​ថេ​ក ខេ​ម​បូ​ឌា​

spot_img

​កំពង់ចាម ៖ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម បាន​រាយការណ៍​ថា ស្ត្រី​ម្នាក់​បាត់​បង់ជីវិត​ដោយសារតែ​អួលបាយ ជា​រឿង​គួរឱ្យ​អាណិត​បំផុត សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ក្នុងការ​បរិភោគ​ចំណីអាហារ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង ១១: ០០​នាទី នៅក្នុង​រោងចក្រ កាត់ដេរ មេ​ត​ថេ​ក ខេ​ម​បូ​ឌា ខ​ប លី​មី​ធី​ត ស្ថិតនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​នគរបាល បាន​ឲ្យ​ដឹងថា ករណី​អួលបាយ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ជនរងគ្រោះ​មានឈ្មោះ ណៃ រដ្ឋា អាយុ ៤១ ឆ្នាំ ខណៈពេល​កំពុង​ហូបបាយ នៅក្នុង​អគារ​រោងចក្រ​។ ពេល​ភ្លាមនោះ អ្នក​ហូបបាយ​ជាមួយ​បាននាំគ្នា​យក​គាត់​មក​ពេទ្យ ដែល​ប្រចាំការ​ក្នុង​រោងចក្រ ពេល​យកមក​ដល់​ពេទ្យ ដែល​ប្រចាំការ​បាន​បញ្ជូនមក​ពេទ្យ​ខេត្តកំពង់ចាម ពេលមកដល់​ពេទ្យ​កំពង់ចាម ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ និង​បាន​ដឹក​បន្តទៅ​ផ្ទះ​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដើម្បី​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​កូ​ឡាប​

spot_img
×