Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អង្គារ ទី ១៤ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ជូត

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង​ការលេង​ហ៊ុន ទិញ​ផ្ទះសម្បែង ឬ​ចរចា​ទំនាក់ទំនង​អ្វីមួយ​។

ការងារ ៖ ​​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ និង បើ​ចង់​ចូល​បម្រើ​ការងារ​ថ្មីថ្មោង​ផង​ក៏​តែង​សម្រេច​ជោគជ័យ​ដូច​ជាទី​ពេញចិត្ត​។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់ និង ទោះ​បំពេញការងារ​ទីជិត​ឆ្ងាយ​មានការ​ចម្រុងចម្រើន​ដោយ​ក្តី​សុខដុម​គួរសម​។

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ភ្លឺ​ថ្លា​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​ 

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតមាន​ណាស់​ផង​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ផល​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ និង រឿង​រាវ​ច្រើន​បន្តិច ម្ល៉ោះហើយ​លោកអ្នក​តោង​តែ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​វិញ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឱ្យសោះ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖នៅថ្ងៃនេះ​មាន​ភាព​គាប់ប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត​ផង​។ ​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ចរចា​អ្វីមួយ​តែង​គេ​សហការ និង ជួយ​ជ្រោមជ្រែង​ថែមទៀត​។

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន ។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​វិញ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ទំនាក់ទំនង​កិច្ចការ​អ្វីមួយ គេ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ក្នុង​ថ្ងៃ នេះដែរ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ដូចនេះ​មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​។​

ស្នេហា ៖ ​ស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចូល​ចែវ​ចូ​វ​ដល់​ចាស់ទុំ​ជាការ​ប្រពៃ​៕​

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ ហើយក៏​ផ្តល់​ផល​ល្អ​ក្នុងការ​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​ផង​។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​

ជំនួញ ៖ របររកស៊ី​ផ្សេងៗ​នៅថ្ងៃនេះ​ដែរ​បើ​មាន​ឧបសគ្គ​លោកអ្នក​តែង​ពុះពារ​ប្រកបទៅដោយ​ជោគជ័យ និង ពិសេស​ទទួល​អ្វីដែល​ល្អប្រសើរ​ជាង​នេះ​។​

ស្នេហា ៖ ​ស្នេហា​បើ​កើត​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ផងដែរ​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។

ការងារ ៖ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច តែ​យ៉ាងណា​ការបំពេញ​ការងារ​បើ​មានការ​ពុះពារ​នោះ​ក៏​តែងមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​នោះឡើយ​។​ ចំពោះ​ស្ត្រី​លោកអ្នក​ទទួល​អ​ម្រែ​ក​ច្រើន​បន្តិច​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​ឥតមាន​បញ្ហា​អ្វី​ធំដុំ​ត្រូវ​ឆ្លងកាត់​នោះឡើយ​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ដាក់ទុន​ទៅ ហើយ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រួវ​មក​ដេក​សោកស្តាយ​នៅពេល​ក្រោយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​គួរសម​៕

ឆ្នាំវក​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើ​ទោះ​បើ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។

ជំនួញ  ​​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង​ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​

ស្នេហា ៖ ​​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕

ឆ្នាំរកា​

​ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​បញ្ហា​ទាំង​ល្អ​ទាំង​អាក្រក់​នៅ​លាយឡំ​គ្នា​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​ឬ​មាក់ងាយ​បានឡើយ​។​

ការងារ ៖​ ​​ការងារ​ងា​យ​ត្រូវ​ក្រុមមនុស្ស​វាយប្រហារ​ណាស់​ផង​គប្បី​មានការ​ប្រយ័ត្ន​ប្រ​យែ​ការពារ​អាត្មា​ខ្លួន​ទើប​ប្រសើរ​ហោង​។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំច​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។

ការងារ ៖ក្នុង​ពេលនេះ​បញ្ហា​ប្រាក់កាស​លោកអ្នក​អាច​ទទួលបាន​បើសិន​មានការ​ខិតខំ​បំពេញការងារ​នោះ​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​ជំនួយ​ឧ​ប​ត្ត​ម្ភ​ផង​។​ចំណែក​ការបំពេញ​ការងារ​វិញ​លោកអ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ដែរ​បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​បន្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​គ្រាន់​ឡើយ​។

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​ដែល​ជាការ​ហួសពេល​ទៅហើយ​៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ចំណូល​នោះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

spot_img
×