Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ស្នើ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ ទូទាំង​ខេត្តតាកែវ ជួយ​ទិញ​ប្រមូលស្រូវ ពី​ប្រជាកសិករ និង​ហាម​នាំចេញ​អង្ក​រស​

spot_img

​តាកែវ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានស្នើ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ទូទាំង​ខេត្តតាកែវ ជួយ​ទិញ​ប្រមូលស្រូវ ពី​ប្រជាកសិករ យកមក​ស្តុក​ទុក​ឱ្យអស់​លទ្ធភាព ដើម្បី​ជួយ​ដោះស្រាយ​ទីផ្សារ​ស្រូវ​របស់​ពួកគាត់ និង​ជួយ​ធានា​នូវ​បរិមាណ​ស្តុក​ស្រូវ ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​សម្រាប់​រយៈពេល​វែង ជាពិសេស​ក្រុមហ៊ុន ត្រូវ​អនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល ហាម​នាំចេញ​អង្ក​រស​។​

​នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ ខែមេសា ឆ្នាំ​២០ ២០ ដែលជា​ថ្ងៃទី​១ នៃ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​ដោយ​ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណ​អភិបាល​ខេត្តតាកែវ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម សហការី និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមក​ពិនិត្យ​ខ្សែសង្វាក់​ផលិតកម្ម (​ឡស​ម្ងួ​ត ឃ្លាំង​ស្តុក ម៉ាស៊ីន​កិន វេច​ខ្ចប់ និង​មន្ទីរ ពិសោធន៍​) ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ហ្គោ​ដិ​ន​ដូន​កែវ នៅ​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​។​

លោក ថៃ វី​ឡុង អ្នកគ្រប់គ្រង​ទូទៅ​រោង​ម៉ាស៊ីន បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ គ្រប់​ប្រភេទ​បាន​ចំនួន ៩៦.៣៨៦​តោន និង​ឆ្នាំ​២០២០ នេះ​បាន ៦៥.៣៧៥ តោន​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៩ នាំចេញ​បាន ៤០.១៧៥​តោន និង ៣​ខែ​ដើមឆ្នាំ​២០២០ នាំចេញ​បាន ២៤.៤២៨​តោន ភាគច្រើន​ទៅកាន់​ប្រទេស​ចិន​។ បច្ចុប្បន្ន មាន​ឡស​ម្ងួ​ត​ចំនួន ៣ អាច​ស​ម្ងួ​ត​ស្រូវ​បាន ៥៥០​តោន​ក្នុង ១​ថ្ងៃ និង​មាន​ស្រូវ​ស្តុក​ទុក​ចំនួន ៧​ពាន់​តោន រង់ចាំ​កិន និង​នាំចេញ​តាម​ការបញ្ជាទិញ ពី​ខាងក្រៅ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏​នៅ​ជួប​មាន​ជួប​បញ្ហា​ប្រឈម នឹង​ការ​ប្រ​គួ​ត​ប្រជែង ជាមួយ​ប្រទេសជិតខាង ទាក់ទង​ទៅនឹង​តម្លៃ​ភ្លើង និង​ការដឹកជញ្ជូន ដែល​នៅមាន​តម្លៃ​ខ្ពស់​នៅឡើយ ។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការជឿជាក់​លើ​រោង​ម៉ាស៊ីន​ថា នឹង​បន្ត​ចូលរួម​សហការ ឲ្យ​បានល្អ ដើម្បី​ជួយ​ជំរុញ​ការនាំចេញ​មា​សស ឲ្យ​ទទួលបាន​ជោគជ័យ តាម​គោលដៅ​រំពឹងទុក និង​ជាពិសេស​ចូលរួម​សហការ អនុវត្ត​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល ហាម​នាំចេញ​អង្ក​រស បាន​ពេញលេញ​។ មួយវិញទៀត រោង​ម៉ាស៊ីនកិនស្រូវ ទូទាំង​ខេត្តតាកែវ ត្រូវ​ជួយ​ទិញ​ប្រមូលស្រូវ ពី​ប្រជាកសិករ យកមក​ស្តុក​ទុក​ឱ្យអស់​លទ្ធភាព ដើម្បី​ជួយ​ដោះស្រាយ​ទីផ្សារ ស្រូវ​របស់​ពួកគាត់ និង​ជួយ​ធានា​នូវ​បរិមាណ​ស្តុក​ស្រូវ ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​សម្រាប់​រយ​:​ពេល​វែង​។​

​តាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កសិក​ម្ម បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ កន្លងមក​មាន​ចំនួន​ជាង ១០,៨៨ លាន​តោន ក្នុងនេះ​សម្រាប់​ស្រូវវស្សា​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៨ ២៦៩ ៣៣៣​តោន និង​ស្រូវ ប្រាំង ២ ៦១៦ ២៤១​តោន​។ ដោយឡែក ខេត្តតាកែវ បរិមាណ​ស្រូវ​សរុប​ទាំង​វស្សា និង​ប្រាំង​ចំនួន ១ ២០៨ ៦៤០​តោន ហើយ​មកទល់ពេលនេះ​គឺ​នៅសល់​ផ្ទៃដី​ស្រែប្រាំង​ចំនួន ៤​ពាន់​ហ.​ត​ទៀត​ មិនទាន់បាន​ប្រមូល​ផល គិត​ជា​បរិមាណ​ស្រូវ​ប្រមាណ ១៦​ពាន់​តោន​ទៀត​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×