Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ជា​អ្នក​សារព័ត៌មាន​បន្ទាយស្រី ចាប់​​​កូនស្រីចុង ​រំលោភ​សេពសន្ថវៈ បានសម្រេច ត្រូវចាប់ខ្លួន

spot_img

ឧត្តរមានជ័យ​ ៖​ បុរស​ម្នាក់ជា​អ្នក​សារព័ត៌មាន​បន្ទាយស្រី ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អន្លង់​វែង​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនចុង​របស់​ខ្លួន​។​ ការ​ឃាត់ខ្លួន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​អូរ​ជញ្ជៀន​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​។​

លោក​វរសេនីយ៍ឯក​ ស៊ី​ម​ វណ្ណៈ​ អធិការ​នគរបាល​ស្រុក​អន្លង់​វែង​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ប្រាក់​ អ៊ា​ន​ ភេទ​ប្រុស​ អាយុ​៦៥​ ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​ជញ្ជៀន​ ឃុំ​អន្លង់​វែង ​​ស្រុក​អន្លង់​វែង​ ​ជា​អ្នក​សារព័ត៌មាន​បន្ទាយស្រី​។​ ជនសង្ស័យបាន​ចាប់រំលោភ​សេពសន្ថវៈ​ ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ ជា​កូនចុង​របស់​ខ្លួនរហូតបានសម្រេច។​ ក្មេងស្រីរងគ្រោះឈ្មោះ​ ព​.ស​.ណ​ អាយុ​១៣​ ឆ្នាំ​ រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ ជា​សិស្ស​ថ្នាក់​ទី​៧​។​ បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​ កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នី​តិ​វិធី​ច្បាប់​ ៕​ ដោយ៖បញ្ញាស័ក្តិ

spot_img
×