Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន បើក​កិច្ចប្រជុំ​ពិសេស ស្តីពី​បញ្ហា​ជំងឺ​កូ​វីដ​-១៩ តាមរយៈ Video Conference(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មេដឹកនាំ​អាស៊ាន​ដទៃទៀត នឹង​បើក​កិច្ចប្រជុំ​ពិសេស ស្តីពី​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Video Conference)​។​

​ក្រៅពី​ការជួបប្រជុំ​កំពូល​ពិសេស​រវាង​មេដឹកនាំ​អាស៊ាន​ហើយ​នោះ មេដឹកនាំ​អាស៊ាន​ទាំង​១០ ក៏​នឹង​អញ្ជើញ​ប្រជុំ​កំពូល​ពិសេស​ជាមួយ មេដឹកនាំ​ដឹកនាំ​ដៃគូ​អាស៊ាន​៣​ផ្សេងទៀត រួមមាន​៖ ចិន ជប៉ុន និង​កូរ៉េខាងត្បូង​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣​នេះ ក៏​នឹង​ជជែក​ផ្តោតជាសំខាន់​ទៅលើ​បញ្ហា​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស​ស្តីពី​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ដ៏​មាន​សារសំខាន់​ចំនួន​០២ ស្តីពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​កំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​កូ​វីដ​-១៩ ទៅលើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចការ​សង្គម​ជារួម ដែល​ទាមទារ​ឱ្យមាន​កិច្ចប្រឹងប្រែង​រួមគ្នា​ជា​អន្តរជាតិ ប្រកបដោយ​ប្រសិទ្ធិភាព និង​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នៃ​កូ​វីដ​១៩​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×