Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ភ្ញៀវទេសចរ​ដែល​រំលោភ​បម្រាម​ដើរហើរ ត្រូវ​ប៉ូលីស​ឥណ្ឌា​ចាប់បង្ខំ​ឲ្យ​សរសេរ​ពាក្យ “I’M SO SORRY” ៥០០ ចប់​

spot_img

​ដើម្បី​ធានា​ឲ្យ​បាន​ប្រជាជន​នៅក្នុង​ផ្ទះ ដើម្បី​ជៀស​ឆ្ងាយ​ពី​ការឆ្លង និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល​នៅ​បណ្តា​ប្រទេស​មួយចំនួន បាន​ចាត់វិធានការ​ធម៌​ក្តៅ​ផ្សេងៗ​ទៅលើ​អ្នក​រឹងទទឹង​បម្រាម​គោចរ ក្នុងនោះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានការ​ធម៌​ក្តៅ​ដោយ​ចាប់​ផាកពិន័យ និង​សូម្បី​ដាក់គុក​អ្នក​រឹងទទឹង ។​

​ដោយឡែក រដ្ឋាភិបាល​ឥណ្ឌា​ឯណេះ​វិញ បាន​ចាត់វិធានការ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ប្រជាជន​គោរព​តាម​បម្រាម​បិទទ្វា​ប្រទេស​របស់​ពួកគេ ។ ហេតុដូច្នេះ ប៉ូលិស​ឥណ្ឌា​បានដាក់​ទណ្ឌកម្ម​ទៅលើ​ភ្ញៀវទេសចរ​ដែល​នៅតែ​ឆ្លៀត​លួច​ដើរហើរ ដោយ​ឲ្យ​ពួកគេ​សរសេរ​នូវ​ពាក្យ “​ឲ្យ​ខ្ញុំ​សុំទោស​” ជា​ភាសា​អង់គ្លេស “I am Sorry” ចំនួន ៥០០ ចប់​! ។​

​កាសែត New Straits Times បាន​រាយការណ៍​ថា ក្រុម​ជនបរទេស​មួយក្រុម​ដែលមាន​គ្នា ១០ នាក់ ត្រូវបាន​គេ​ចាប់បាន​ខណៈ​កំពុង​ដើរ​នៅ​ម្តុំ Rishikesh ។ អ្នកទេសចរ​មកពី​អ៊ីស្រាអែល ម៉ិ​ក​ស៊ិ​ក អូស្ត្រាលី និង​អូទ្រីស ទាំងនោះ​ត្រូវបាន​បង្ខំ​ឱ្យ​សរសេរថា​“​ឲ្យ​ខ្ញុំ​សុំទោស​” ៥០០ ដង​។​

​តាមពិតទៅ ពាក្យ​ពេញលេញ​របស់​ពួកគេ គឺ​ចង់​មានន័យថា​៖ “​ខ្ញុំ​មិនបាន​ធ្វើតាម​ច្បាប់​នៃ​ការ​ចាក់សោរ​នោះទេ នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​មួយ ដូច្នេះ​ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់​” ។​

​សូមបញ្ជាក់ថា ការចាក់​សោរ​នៅ​ទូទាំងប្រទេស​ឥណ្ឌា គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​ចុងខែ​មីនា ដោយ​ប្រជាជន​ត្រូវបាន​អនុញ្ញាត ឲ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ តែ​ក្នុងករណី​ចាំបាច់​ដូចជា​ទិញ​ម្ហូបអាហារ និង​ថ្នាំពេទ្យ​ប៉ុណ្ណោះ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×