Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ដ៏​អស្ចារ្យ​! ខ្លារខិន​១​ក្បាល ពាំ​ចំណី​សឹង​ប៉ុន​ខ្លួន ឡើងលើ​ដើមឈើ​យ៉ាង​ងាយ ស្ទើរ​មិន​ឲ្យ​គួរ​ជឿ​!

spot_img

​នេះ​ជា​ពេល​ដ៏​អស្ចារ្យ​មួយ​សឹងតែ​មិនគួរ​ឲ្យ​ជឿ គ្រា​ដែល​ខ្លារខិន​មួយ​ក្បាល​បាន​ឡើងដើមឈើ ជាមួយនឹង​សត្វព្រៃ​១​ក្បាល​ដែល​ត្រូវបាន​សម្លាប់ នៅក្នុង​អាហ្វ្រិក​ខាងត្បូង​។​

​ហេតុការណ៍​នេះ​ដែល​ត្រូវបាន​ថត​ដោយ​ភ្ញៀវទេសចរ​ម្នាក់​ឈ្មោះ Ashok Nellikunja បានកើត​ឡើង​នៅ​ឧទ្យាន​ជាតិ Kruger កាលពី​ថ្ងៃទី​២៤ ខែមីនា កន្លងទៅនេះ​។​

​យោងតាម​របាយការណ៍ ក្រៅពី​តោ​នោះ សត្វ​ឆ្មា​ធំ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​សត្វ​ខ្លារខិន​សាហាវ​បំផុត​មួយ នៅក្នុង​ពិភព​សត្វព្រៃ​។​

​សត្វ​ខ្លារខិន​នេះ ជារឿយៗ​នាំយក​សត្វ​ព្រៃរបស់​ពួកវា​ក្រោយ​សម្លាប់​រួច ពីលើ​ដី​ទៅ​រក្សា​ទុកជា​ស្បៀងអាហារ ឱ្យមាន​សុវត្ថិភាព​ពី​មំសាសី​ដទៃទៀត នៅលើ​ដើមឈើ​។​

​ក្នុងនាម​ជា​អ្នក​ឡើង​ដ៏​ល្អ​មួយ សត្វ​ខ្លារខិន​នេះ​ក៏​តែង​យក​ដើមឈើ ដើម្បី​សម្រាក​នៅពេល​ថ្ងៃ​ផងដែរ ៕ ដោយ​៖ លឹម ហុង​

spot_img
×