Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គម​ចិន ប្រឈម​នឹង​អតុល្យភាព​ធ្ងន់ធ្ងរ ព្រោះតែ​កង្វះ “​ភេទ​ស្រី​” ដល់​ទៅ​… ៦០​លាន​នាក់​

spot_img

​កង្វះ​ភេទ​ស្រី​ជាង ៦០​លាន​នាក់ កំពុង​ធ្វើឲ្យ​សង្គម​ចិន ប្រឈមមុខ​ជាមួយ​បញ្ហា​រាប់មិនអស់ មុន​ពេល​អតុល្យភាព​នេះ ត្រូវបាន​ដោះស្រាយ​។​

«… អតុល្យភាព​ភេទ កំពុង​កើតឡើង​យ៉ាងធ្ងន់ធ្ងរ នា​ប្រទេស​ចិន ព្រោះ​តែ​ពុំ​មាន​នារី​ភេទ​ជាង ៦០​លាន​នាក់ សម្រាប់​ធ្វើជា​”​កូនក្រមុំ​”​។ វា​បាន​ធ្វើឲ្យ​សង្គម​នេះ​ហាក់ដូចជា “​វៀច​វ៉ច​” ។​

​នេះឯង​ជាង​ផលវិបាក​ផ្តើមចេញពី “​គោលនយោបាយ កូន​ម្នាក់​” បំណង​បន្ថយល្បឿន​នៃ​កំណើន​ពលរដ្ឋ​។​

​គួបផ្សំ​ទស្សនៈ​កូនប្រុស នឹង​ជួយ​ឧបត្ថម្ភ​លុយកាក់​ដល់​ឪពុកម្តាយ​ពេល​ចាស់ជរា បានសម្លាប់​គភ៌​កូនស្រី​រាប់​ពុំ​អស់ ដោយ​ប្រយោល​តាម​រយៈ​ការ​រំលូត​។ ទោះបី​នៅ​ឆ្នាំ ២០១៥ គោលនយោបាយ​នេះ ត្រូវ​បាន​បញ្ជាក់​ក្តី តែ​ផលវិបាក​បន្សល់ទុក​ពុំ​អាច​ដោះស្រាយ​ក្នុង​វេលា​ខ្លី​មួយ​បាន​ទេ​។​

​តាម​ប្រពៃណី ពេល​ដែល​គូស្នេហ៍​វ័យក្មេង​ចិន​រៀបការ ឪពុក​ម្តាយ​កូន​កម្លោះ​ត្រូវ​ទូ​ទាត់សោហ៊ុយ​រៀបការ ថែម​ទាំង​ការដូ​លុយ ផ្ទះ​…​។ ហើយ​ខ្ទង់ចំណាយ​នេះ ជនជាតិ​ចិន​ហៅថា “​តម្លៃ​របស់​កូនក្រមុំ​”​។ ហេតុ​នេះ​ព្រោះតែ​កង្វះ​នារី​សម្រាប់​រៀបការ ធ្វើ​ឲ្យ​ថ្លៃ​កូនក្រមុំ​កើនឡើង​យ៉ាងខ្ពស់​។​

​នៅ​ជនបទ​កាលពី ១០​ឆ្នាំមុន តម្លៃ​កូនក្រមុំ​ចន្លោះ​ពី ៣០០​ដុល្លារ​-៥០០​ដុល្លារ ប៉ុណ្ណោះ តែ​ឥឡូវ​តួលេខ​នេះ​កើន​ដល់ ១០០​ដង​ឯណោះ​។ រឿង​រៀបការ​ចោទ​ជា​បញ្ហា កង្វះ​ប្រភព​ផ្គត់ផ្គង់ “​កូនក្រមុំ​”​។ ហេតុនេះ​អ្នក​មាន​កូនប្រុស​ពិតជា “​យ៉ាប់​” មែនទែន​។ ម្តាយ​ឪពុក​ច្រើន​ឲ្យ​លុយ​កូនប្រុស​ដើម្បី​ទិញ​គ្រឿងអលង្ការ ព្រមទាំង​សន្យា​ចេញ​សោហ៊ុយ​ទាំងអស់ មិន​ថា ជំនូន​អាពាហ៍ពិពាហ៍​ក្តី​។​

​ដើម្បី​ធ្វើ​បែប​នេះ ពួកគេ​ជា​មធ្យម​ត្រូវ​សន្សំសំចៃ ប្រាក់​ចំណូល​ប្រមាណ ៣៨% (​ក្រោយ​បង់ពន្ធ​) តែ​ចៀស​ពុំ​រួច​ពី​ការ “​ជាប់​បំណុល​”​។​

​ស្រប​ពេល​គ្នា​នោះ ស្ត្រី​ចិន បាន​ឆ្លៀតឱកាស​យក “​ឧត្តមភាព​” នៃ​កង្វះខាត​នេះ ដើម្បី​ជ្រើសរើស​រៀបការ​ជាមួយ​កូន​ប្រុស​អ្នកធូរធារ​…​។ ធ្វើឲ្យ​យុវជន​នៅ​ជនបទ អ្នកក្រីក្រ ពិបាក​ក្នុង​ការ​រក​ប្រពន្ធ​ណាស់​។

​ចំនួន​យុវជន​ពុំ​ទាន់​រៀបការ​ក្នុងចំណោម​ពលរដ្ឋ​ចិន បើ​តាម​តួលេខ​ស្ថិតិ​នោះ គឺ​ប្រមូលផ្តុំ​នៅ​តំបន់​ជនបទ​ក្រីក្រ​។ មនុស្ស​ជាច្រើន​ពិតជា​ខ្វាយខ្វល់​ចំពោះ​ស្ថានការណ៍​នេះ នឹង​បង្ក​ទៅ​ជា​សង្គម​អស្ថិរភាព​មួយ ហើយ​ក៏​ស្វ័យប្រវត្តិ​បង្កើតឡើង​នូវ​គ្រោះថ្នាក់​ពី​ការបង្កើត​របរ​ស្រី​ពេស្យាចារ ការ​ចាប់ជំរិត និង​ក្រុម​ឧក្រិដ្ឋជន​មាន​ការចាត់តាំង​។​

​ល្បាយ​បែងចែក​ពលរដ្ឋ​របៀប​នេះ មានលទ្ធភាព​ច្រើន​ជំរុញ​ឲ្យ​យុវជន​នៅ​ជនបទ​ពុំ​មាន​គូស្រករ សម្រុក​មក​កាន់​ទីក្រុង ដើម្បី​រក​ការងារ​ធ្វើ បំណង​សន្សំ​លុយ​ទុក​រៀបការ​ប្រពន្ធ​។​

​ភាគច្រើ​នៃ​ពួក​គ បង្ខំ​ការបោះបង់​ការស្រេកឃ្លាន “​អាពាហ៍ពិពាហ៍​” ពេល​គេ​ចូល​វ័យ ៤០​ឆ្នាំ​ប្លាយ ព្រោះ​វា​ហួសពេល​នឹង​សាង​គ្រួសារ​បាត់​ហើយ​។​

​បច្ចុប្បន្ន គេ​កំពុង​បើក​ច្រក​តាមរយៈ​កម្មវិធី​វិនិយោគ​រក​ដៃគូ​បរទេស បំណង​អូសបន្លាយ​ឲ្យបាន​ប្រហែល​២​ទសវត្សរ៍ ទុក​ឲ្យ​បញ្ហា​នេះ​វា​ស្វ័យ​ដោះស្រាយ​ដោ​ខ្លួនឯង​។»  លី​សា​

spot_img
×