Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​អនុម័ត ឲ្យ​ធ្វើតេស្ត សាកល្បង​វ៉ាក់សាំង ២​ទៀត​

spot_img

​ប្រទេស​ចិន​បាន​អនុ​ម័​យ​ឲ្យ​ធ្វើតេស្ត​សាកល្បង​លើ​មនុស្ស នូវ​វ៉ាក់សាំង​ចំនួន ២​ទៀត ដើម្បី​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​ជិត ១២០.០០០​នាក់ និង​ឆ្លង​ជិត ២០០០.០០០​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Xinhua នៅ​ថ្ងៃ​អង្គារ​នេះ​។​

​វ៉ាក់សាំង​នោះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Sinovac Biotech និង​វិទ្យាស្ថាន​ផ​លិ​ផល​ជីវសាស្ត្រ​វូ​ហាន​។​

​សូមបញ្ជាក់ថា កាលពី​ខែមីនា​កន្លងទៅ ចិន​ធ្លាប់បាន​ឲ្យ​ភ្លើង​ខៀវ​រួចមកហើយ ដើម្បី​ឲ្យ​មានការ​ធ្វើតេស្ត​សាកល្បង ចាក់​វ៉ាក់សាំង​ទៅលើ​មនុស្ស​។ វ៉ា​ក់​ដំបូង​នោះ ត្រូវបាន​បង្កើតឡើង​ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា របស់​ចិន និង​ក្រុមហ៊ុន Cansino Bio ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង​។​

​ការប្រកាស​សាកល្បង​វ៉ាក់សាំង​វីរុស​កូ​រ៉ូ​ណា​ដំបូង របស់​ចិន​កើនឡើង ក្រោយពេល​អា​មេ​រិច បានចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង ទៅលើ​មនុស្ស​។​

​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ តួលេខ​នៃ​អ្នក​ឆ្លង​សរុប​នៅ​ចិន​មាន​ជាង ៨២.០០០​នាក់ និង​ជាង​ស្លាប់ ៣.៣០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua

spot_img
×