Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុជ​ទៀនធូប ទទួល​ទេវតា​ឆ្នាំ​ថ្មី​រួច នាំគ្នា​ដេកលក់ មានអី​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀងៈ ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស្លឹក លា​យស​ង្ក័​សី រនាបឫស្សី សសរឈើ រួម​នឹង​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ខណៈដែល​ម្ចាស់ផ្ទះ បាន​អុជ​ទៀនធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី​រួច​ក៏​នាំគ្នា​ដេកលក់ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ត្រពាំង​ធ្លក​ខាងត្បូង ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ឈ្មោះ សេង វង់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡុង ច​ន អាយុ​៥៧​ឆ្នាំ ផ្ទះ​មាន​ទំហំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស្លឹក លា​យស​ង្ក័​សី រនាបឫស្សី សសរឈើរ និង​បណ្តាល​ឲ្យ​ខូចខាត​មានៈ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥ ១​គ្រឿង ម៉ូតូ​ម៉ាក គុប​៥០ ពណ៌​ស្លែ ១​គ្រឿង កង់ ៣​គ្រឿង ស្រូវ ៧០០​គីឡូក្រាម អង្ករ ១០៥​គីឡូក្រាម ប្រាក់ ៥០០.០០០​រៀល មាស ៤​ជីក​ន្លះ ខោអាវ ៣០​កំ​ប្លេ ចាន​២០ ឆ្នាំង ៦ កន្ទេល​៦
​មុង​៣ ភួយ​៥ ខ្នើយ​៥ ទូ​ដាក់​ខោអាវ​១ ទូរទស្សន៍​២ សូ​ឡា​១ អាគុយ​១ ទូរស័ព្ទ​១​។​

​ប្រភព​ដដែល​បាន​បន្តថា មូលហេតុ គឺ​ម្ចាស់ផ្ទះ​អុច​ទៀនធូប ទទួល​ទេវតា​រួច​ក៏​នាំគ្នា​ដេកលក់​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×